​កូនស្រី​ថៅកែ​ហាង​លក់​មាស​យីហោ “​សៀក លីម​” នៅ​ទួល​ទំពូង ចង​.​ក ​សម្លាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2019 ក+ ក-

 

​ភ្នំពេញ ៖ នារី​វ័យ​ជំ​ទង់​ម្នាក់ ដែលជា​កូនស្រី​ពៅ​របស់​ថៅកែ​ហាង​លក់​ត្បូង និង​គ្រឿង អលង្ការ​ដែលមាន​យីហោ “​សៀក លីម​” បាន​ចង​.​ក​សម្លាប់ខ្លួន សមត្ថកិច្ច​សង្ស័យ​មាន​វិត្ត​ប​ត្តិ​គ្រួសារ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១០​ខែមករា ឆ្នាំ​២០១៩ ទីតាំង​ស្ថិតនៅ​ក្នុងផ្ទះ​លេខ​១៣៣៨ តាម​បណ្តោយ​ផ្លូវ​លេខ​៤៥០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​

​ជនរងគ្រោះ មានឈ្មោះ រ័ត្ន ឆវី ភេទ​ស្រី មាន​អាយុ​២៧​ឆ្នាំ នៅ​លីវ មុខរប​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៨ ផ្លូវ​លេខ​៤៥០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ជា​កូនស្រី​ពៅ​របស់​ថៅកែ​ហា​លក់​ត្បូង “​សៀក លីម​” ។​

​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ដែលជា​អាជីវករ​លក់ដូរ​នៅក្បែរ​កន្លែង​ហេតុ​កើតហេតុ​បាន​រៀបរាប់​ទាំង​អា​ម្មរណ៍​ក្តុកក្តួល​ថា កាលពី​ព្រលប់​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៩ ជនរងគ្រោះ​បានធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​បុណ្យសព​លោកតា​គាត់​ដែល​ទើបនឹង​ស្លាប់​នៅឯ​ម្តុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល លុះ​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៩ រ័ត្ន ឆវី (​ជនរងគ្រោះ​) ក៏បាន​ត្រលប់មក​ផ្ទះ​ទួល​ទំពូង ទីតាំង​កើតហេតុ​ខាងលើ​វិញ ស្រាប់តែ​ព្រឹក​វេលា​ម៉ោង​៧ សមាជិក​ដែលមាន​ប្រមាណ​ជាង​៣​នាក់​នៅក្នុង​ផ្ទះ​នោះបាន​ប្រទះឃើញ​ជន រ័ត្ន ឆវី (​ជនរងគ្រោះ​) បាន​ចង​.​ក​សម្លាប់ខ្លួន​នឹង​បង្កាន់ដៃ​ជណ្តើរ​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ទើប​រាយការណ៍​ជូនទៅ​អាជ្ញាធរ​សមត្ថកិច្ច​តែម្តង​។​

​ទោះយ៉ាងណា មិនទាន់មាន​អាជ្ញាធរ​សមត្ថកិច្ច​នគ​របាល​ជំនាញ​កោសល្យ​វិ​ច្ឆ​យ​របស់​រាជធានី​ភ្នំពេញ មិនទាន់​បញ្ជាក់​អោយ​ច្បាស់​ថា ករណីនេះ​ពិតជា​ធ្វើអត្តឃាត​ចង​.​ក​ស្លាប់​ខ្លួនឯង ឬ​ជា​ករណី​អ្វី​ផ្សេង​នៅឡើយ​ទេ​។ ចំណែក​ក្រុមគ្រួសារ​នៃ​សព​ក៏​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់ រ័ត្ន ឆវី (​ជនរងគ្រោះ​) បាន​នៅឡើយ​ទេ​៕ ដោយ ៖ ប.ញ.