ឆ្នាំ២០១៨ កម្ពុជានាំអង្ករចេញទៅទីផ្សារអន្តរជាតិ ធ្លាក់ចុះ១,៥ភាគរយ
ភ្នំពេញ ៖ នៅឆ្នាំ២០១៨ កម្ពុជា បាននាំចេញអង្ករទៅទីផ្សារអន្តរជាតិ ៦២៦.២២៥តោន ធ្លាក់ ចុះ ១,៥ភាគរយ គឺការនាំចេញទាបជាងឆ្នាំ២០១៧ ដែលមានចំនួន ៦៣៥.៦៧៩តោន។
តាមរបាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញ បែបបទនាំ ចេញអង្ករបានបញ្ជាក់ថា ប្រភេទអង្ករដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ មានដូចជាអង្ករក្រអូប ចំនួន ៤៩៣.៥៩៧តោន ស្មើនឹង ៧៨,៨២ភាគរយ, អង្ករសគ្រាប់វែង ចំនួន១០៥.៩៩០តោន ស្មើ នឹង១៦,៩៣ភាគរយ និងអង្ករចំហុយគ្រាប់វែងចំនួន ២៦.៦៣៨តោន ស្មើនឹង៤,២៥ភាគរយ។
សូមជម្រាថា ទីផ្សារនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ គឺទីផ្សារសហគមន៍អឺរ៉ុប ដែលមានចំនួនជិត ២៧ម៉ឺនតោន ស្មើនឹង ៤២,៩៨ភាគរយ នៃចំនួនដែលបាននាំចេញសរុប៕