មន្ត្រីប្រឆាំងបទល្មើសបច្ចេកវិទ្យា ថា ការប្រើ WiFi សាធារណៈ អាចបង្កហានិភ័យ
ភ្នំពេញ ៖ មន្ត្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានក្រើនរំឭកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ Wi-Fi សាធារណៈ ដូចជា អាហារដ្ឋាន ឬព្រលានយន្តហោះ ជាដើម ដែលអាចប្រឈមហានិភ័យផ្សេងៗ ដូចជាការលួចយកព័ត៌មានផ្ទាល់ខ្លួន លួចលេខ Password និងបញ្ចូល Virus Malware ….។
ដើម្បីប្រើប្រាស់ Wi-Fi សាធារណៈប្រកបដោយសុវត្ថិភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំដូចខាងក្រោម៖
• បញ្ជាក់ឲ្យប្រាកដ Wi-Fi ដែលបានភ្ជាប់ គឺជា Wi-Fi ដែលមានប្រភពច្បាស់លាស់
• ជៀសវាងការចូលទៅក្នុងគណនីសំខាន់ៗដូចជា ធនាគារ iCloud និង Email ជាដើម
• បិទប្រព័ន្ធ Wi-Fi ពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់
• បិទNetwork Sharingនៅលើកុំព្យូទ័រ ដើម្បីជៀសវាងកុំព្យូទ័រដទៃទៀតភ្ជាប់ចូលកុំព្យូទ័ររបស់លោកអ្នក៕