ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទប្រព្រឹត្តអំពើអាសលើកុមារីអាយុ៥ឆ្នាំដោយទ្រាំនឹងតណ្ហាឡើងដល់កំរឹតក្នុងរឿងមើលសកម្មភាពអាសអាភាសក្នុងទូរសព្ទ័រួចមក។
ប៉ូលិសបានអោយដឹងថានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង២០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលតាអុង បានទទួលពាក្យបណ្តឹងពីឈ្មោះ ឈឹម ឃីម ភេទប្រុស អាយុ៦៩ឆ្នាំ ជាតិខ្មែរ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើខេត្តកំពង់ចាម ប្តឹងទៅលើឈ្មោះ ធី ឈុនលីម ភេទប្រុសអាយុ១៨ឆ្នាំជាតិខ្មែរនៅភូមិជាមួយគ្នាថាបានបៀតបៀនកេរ្តិ៍ខ្មាស់មកលើចៅស្រីរបស់ខ្លួនឈ្មោះ (ស ក)អាយុ០៥ឆ្នាំ ជាតិខ្មែរ នៅភូមិ-ឃុំជាមួយគ្នា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ វេលម៉ោង១៥និង៣០នាទី នៅចំណុចលើអង្រឹងក្រោយផ្ទះរបស់ជនសង្ស័យ នៅភូមិ-ឃុំជាមួយគ្នា។
ប៉ូលិសបានបន្តថា ក្រោយពីបានទទួលបណ្តឹងភ្លាម សមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ ធី ឈុនលីមមកអធិការដ្ឋាននគរបាលស្រុកចំការលើធ្វើការសាកសួរ ។ ក្នុងពេលសាកសួរ ជនសង្ស័យបានសារភាពថានៅថ្ងៃកើតហេតុពេលដែលខ្លួនដេកអង្រឹងក្រោយផ្ទះកំពុងតែមើលរឿងក្នុងទូរស័ព្ទស្រាប់តែកុមារីរងគ្រោះឈ្មោះ(សក)បានមកដេកលើអង្រឹងហើយមើលទូរស័ព្ទជាមួយដែរខ្លួន ។ នៅពេលនោះខ្លួនមានតណ្ហាក៏បានស្រាតខោកុមារីរងគ្រោះរួចយកដៃស្ទាបអង្អែលប្រដាប់ ភេទនាង។
បន្ទាប់មកបានរូតខោរបស់ខ្លួនហើយយកប្រដាប់ភេទដាក់ពីលើប្រដាប់ភេទកុមារីរងគ្រោះ(តែមិនដាក់បញ្ចូលរន្ធភេទទេ) តែពេលនោះខ្លួន ឈុនលីមខ្លាចកុមារងគ្រោះប្រាប់ជីដូនរបស់នាង ខ្លួនក៏បញ្ឈប់សកម្មភាពរបស់ខ្លួនតែម្តង ហើយក៏នាំគ្នាដើរទៅផ្ទះ។
ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចំការលើដើម្បីកសាងសំណុំរឿងតាមនិតិវិធី។