បិទ​គ្លីនិក​វ៉ិ​ច​តូ​រៀ​ដោយសារ​បង្ខាំង​អ្នកជំងឺ​ទារលុយ​ថ្លៃ​វះកាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2019 ក+ ក-

​ភ្នំពេញ​៖ នៅ​ទីបំផុត​! ក្រោយ​បញ្ចប់​ការស្រាវជ្រាវ​រួចមក នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានប្រកាស​បិទ​មន្ទីរ​ពេទ្យ «​វ៉ិ​ច​តូ​រៀ​» ក្រោយ​ចាប់បង្ខំ​នារី​ម្នាក់​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ ព្រោះ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់ និង​កក្រើក​នៅតាម​បណ្តាញ​សង្គម Facebook​។​

​ការប្រកាស​បិទ​មន្ទីរ​ពេទ្យ​ខា​លើ​នេះ បន្ទាប់ពី​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល កាលពី​ព្រឹក​មិញ បាន​ចាត់​ក្រុមការងារ​ភ្លាមៗ ចុះទៅ​ដោះស្រាយ​ករណីនេះ ក្រោយ​ទទួលដំណឹង​ពី​ករណី​នារី​ម្នាក់ ទៅពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ហើយ​ខាង​មន្ទីរពេទ្យ​បង្ខំ​នារី​នោះ​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ​ទុក​ក្នុង​មន្ទីរពេទ្យ ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល​។​