ទេសចរ​អាម​រិ​ក​ម្នាក់ ត្រូវ​សមត្ថកិច្ច​ជួយសង្គ្រោះ​ព្រោះ​ដាច់បាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2019 ក+ ក-

​ខេត្តកំពង់ចាម ៖ ទេសចរណ៍​ជនជាតិ​អាមេរិក​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ក្នុង​សភាព​ហេវ​ហត់​ខ្លាំង​ស្ទើរ​ដើរ​មិន​រួច​នៅ​ម្តុំ​មាត់ទន្លេ​មេគង្គ​ក្រុង​កំពង់ចាម ហើយ​ត្រូវបាន​កំលាំង​នគរបាល​ក្រុង​កំពង់ចាម​និង​ម្ចាស់ផ្ទះ​សណ្ឋាគារ​មេគង្គ​ជួយសង្គ្រោះ​រួច​បញ្ជូនទៅ​ស្ឋា​ន​ទូត​អាមេរិក​នៅ​ភ្នំពេញ​។

លោក វរសេនីយ៍ទោ អុ​ឹ​ង ប៑​ុ​ន អធិការនគរបាល​ក្រុង​កំពង់ចាម បានអោយដឹងថា ជនបរទេស​ខាងលើនេះ​ឈ្នោះ​HEINRCKDANIEL STEPHAN ភេទ​ប្រុស​កើត​ថក​ងៃ​ទី​22 7 1941 ជនជាតិ​អា​មេ​រីក​កា​ន៉​លិខិតឆ្លងដែន​លេខ​584004683 កាន់​ទិ​ដ្ឋ​ការ​លេខ​TI 00492938 ( ទេសចរណ៍​)​។ លោក​អធិការ​បាន​បន្តថា​ក្រោយពេល​ជួប​ជនបរទេស​នេះ​រួច សមត្ថកិច្ច​បាន​យក​គាត់​អោយ​សំរាក​ក្នុង​សណ្ដា​គារ​មេគង្គ​និង​ផ្តល់​អាហារ​អោយ​គាត់​ហូប​ឆ្អែត​តាម​តំរូវការ​របស់គាត់​ជា​ជនបរទេស​។

នៅ​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៩ លោក អុ​ឹ​ង ប៑​ុ​ន បាន​ទំនាក់ទំនង​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​។ ក្រោយ​ទទួលបាន​ការជូនដំណឹង​នេះ​រួចហើយ ខាង​ស្ថានទូត​អាមេរិក​បាន​សំណូមពរ​អោយ​សមត្ថកិច្ច​បញ្ជូន​ជនបរទេស​ខាងលើ​ទៅ​ភ្នំពេញ ដោយ​ខាង​ស្ថានទូត​រងចាំ​ទទួល​នៅមុខ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​រាជធានី​ភ្នំពេញ​។

លោក អុ​ឹ​ង ប៑​ុ​ន បាន​បន្តថា ដោយ​ឃើញថា​សុខភាព​ជនបរទេស​នេះ​មាន​សុខភាព​ល្អ​វិញ​ហើយ សមត្ថកិច្ច​ក៏បាន​នាំ​ទេសចរ​អាមេរិក​ខាងលើនេះ​ឡើងរ​ថយ​ទៅ​ភ្នំពេញ​និង​ជូន​ថវិការ​១៥​ដុល្លារ​សំរាប់​ចាយវាយ​តាមផ្លូវ​។ លោក STEPHEN បាន​សំដែង​សេចក្តីត្រេកអរ​ដល់​នគ​របាល​ក្រុង​កំពង់ចាម​ដែល​បាន​សង្គ្រោះ​រូបគាត់​ដែល​កំពុង​ធ្លាក់ខ្លួន​។

ក្នុងនោះដែរ​លោក អុ​ឹ​ង ប៑​ុ​ន បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​សណ្ឋាគារ​មេគង្គ ដែល​បានផ្តល់​បន្ទប់​ស្នាក់នៅ​ដល់​ទេសចរណ៍​បរទេស​ដោយ​មិន​គឹ​ថ្លៃ​។ កាយវិការ​និង​ទង្វើ​ដ៏​ល្អ​របស់​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ចាម​និង​ម្ចាស់​សណ្ឋាគារ​មេគង្គ​ជា​សប្បុរសធម៌​និង​ជា​គំរូ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ព្រមទាំង​សមត្ថកិច្ច​គ្រប់រូប​ត្រូវយក​ធ្វើជា​គំរូ​ហើយក៏​ជា​មោទនភាព​របស់​ជាតិ​ខ្មែរលើ​ពិភពលោក​បញ្ជាក់ថា​ជាតិ​ខ្នែ​រ​ជា​ជាតិ​មួយ​ស្លូតត្រង់​ចេះ​ជួយ​យកអាសារ​គ្នា​ដោយ​មិន​ប្រកាន់ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​ឡើយ​។ ដោយ ៖ សុផល​