លោក​Scott Busby សួរនាំ​លោក​ហោ ណាំហុង រឿង​ជនជាតិ​ម៉ុង​តា​ញ៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2015 ក+ ក-

​ភ្នំពេញ​៖ លោក Scott Busby ឧបការី​រង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ បាន​ជួបពិភាក្សា​ជាមួយ​លោក​ឩ​ប​នាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនោះ​ក៏បាន​សួរនាំ​ពី​ករណី​ជនជាតិ​ម៉ុង​តា​ញ៉ា​១៣​នាក់ ផងដែរ​។​

​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​០២ មិថុនា​នេះ​លោក Scott Busby បាន​ពិភាក្សា​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​លើ​កិច្ចការ​មួយចំនួន ក្នុងនេះ លោក Scott Busby ក៏បាន​សួរនាំ​លោក ហោ ណាំហុង ពី​ករណី​ជនជាតិ​ម៉ុង​តា​ញ៉ា​១៣​នាក់​ថា​តើ​កំពុងដំណើរការ​យ៉ាងដូច​ម្តេច​?

​លោក ហោ ណាំហុង បាន​ជម្រាបជូន​ថា ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន​នៅ​កម្ពុជា (UNHCR) បាន និង​កំពុង​ស្វះ​ស្វែងរក​ប្រទេស​ទី​៣ ដើម្បី​បញ្ជូន​ជនជាតិ​ម៉ុង​តា​ញ៉ា ចំនួន​១៣​នាក់ ឲ្យ​ទៅ​រស់នៅ​បន្តទៀត​។​

​លោក ហោ ណាំហុង បាន​បន្តថា «​យើង​បាន​ឲ្យ​លក្ខខណ្ឌ ជា​ជនភៀសខ្លួន​១៣​នាក់ ទៅ​ជនជាតិ​ម៉ុង​តា​ញ៉ា ហើយ​ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន​នៅ​កម្ពុជា (UNHCR) នៅ​រាជធានី​ភ្នំពេញ បាន និង​កំពុង​រក​ប្រទេស​ទី​៣ ដើម្បី​បញ្ជូន​ពួកគេ​ទៅទៀត​។ យើង​បាន​អនុគ្រោះ​ច្រើន​ហើយ​»៕eopas