ថៃ ៖ រដ្ឋាភិបាលថៃ ប្រើប្រាស់យន្តហោះចំនួន ២គ្រឿង ដែលមានបំពាក់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើតទឹកភ្លៀងសិប្បនិម្មិត នៅប៉ែកខាងកើត ក្រុងបាងកក នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩នេះ។
ការបង្កើតទឹកភ្លៀងនេះ ក្នុងគោលបំ ណង សម្អាតខ្យល់ក្នុងក្រុងបាងកក ដែលត្រូវបានបំពុលហួសកម្រិតអាសន្ន។
ប្រធាននាយកដ្ឋានអាកាសចរណ៍ ទឹកភ្លៀងសិប្បនិម្មិត និងកសិកម្ម Surasee Kittimonton បានថ្លែងឲ្យដឹងថា ការបង្កើតភ្លៀងសិប្បនិម្មិត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃសុក្រ អាស្រ័យលើអាកាសធាតុជាក់ស្ដែង។
ការសម្អាតខ្យល់ដោយភ្លៀងសិប្បនិម្មិតនេះដែរ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា សង្ងត់ធ្ងន់ពីបញ្ហានេះ អំឡុងដំណើរទៅកាន់ក្រុងឈៀងម៉ៃ ក្រោយពីរបាយការណ៍ស្ដីពីហានិភ័យចំពោះសុខភាព បង្កដោយការបំពុលខ្យល់ ៕