​អាជ្ញាធរ​ច្រានចោល​ករណី​ជនជាតិ​ចិន​ចែក​បន្លែ​មាន​សារ​ធាតុគីមី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

​ក្រុងព្រះសីហនុ ៖ អាជ្ញាធរខេត្ត​ព្រះសីហនុ​បាន​អះអាងថា គ្មាន​ករណី​ចែកចាយ​បន្លែ​មាន​ជាតិគីមី​របស់​ចិន ក្នុង​ទឹកដី​របស់ខ្លួន​ឡើយ ហើយ​បានចាត់ទុក​ក្រុម​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នេះ​មាន​ចេតនា​មួលបង្កាច់​បង្ខូច នូវ​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ចិន ដែល​កំពុងតែ​ល្អប្រសើរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។​

​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ច្រានចោល​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​និយាយ​ផ្ទុយ​ពី​ការពិត​នេះ ។​លោក ឱ សារឿន ប្រធាន​មន្ទីរ​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បំភ្លឺថា តាម​ការពិត កងទ័ពជើងទឹក​ចិន​នៃ​នាវា​ទាំង ៣​គ្រឿង​នេះ បាន​ប្រមូល​ទិញ​បន្លែ និង​ស្បៀង ជាច្រើន ពី​តាម​ទីផ្សារ ក្នុង​ខេត្ត​ព្រះសីហនុ វិញ​ទេ ដើម្បី​រក្សាទុក​ក្នុង​នាវា​របស់​ពួកគេ មុន​ចាក​ចេញពី ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ធ្វើជា​ម្ហូប អាហារ​ប្រចាំថ្ងៃ ៕