ភ្នំពេញ ៖ ប៉ូលិសចាប់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ចំនួន ៥៨នាក់ (ចិន វៀតណាម កូរ៉េ ថៃ ខ្មែរ) ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លឹបកម្សាន្តប្រូ (PRO) ដែលមានទីតាំងនៅលើផ្លូវមុនី្នវង្ស ផ្ទះលេខ៧៥៧-៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការបើកយុទ្ធនាការបង្ក្រាបទីតាំងក្លឹបកម្សាន្តនេះ បានធ្វើឡើងនៅម៉ោងជាង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន។ របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿញៀន បានឲ្យ ដឹងថា ជនសង្ស័យចំនួន៥៨នាក់(ស្រី២៤នាក់) ដែលចាប់ខ្លួន រួមមាន៖-ជនជាតិចិន២៩នាក់ -ជនជាតិវៀតណាម ២៣នាក់-ជនជាតិថៃ០២នាក់-ជនជាតិកូរ៉េចំនួន ០១នាក់-និងជនជាតិខ្មែរ៣នាក់។
ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន ក៏បានស្នើសុំដល់អភិបាលរាជធានីភ្នំពេញ ដើម្បីបិទទីតាំងក្លឹបកម្សាន្តនេះជាបណ្តោះអាសន្ន និងស្នើសុំដកហូតច្បាប់ធ្វើអាជីវកម្មជាស្ថាពរផងដែរ៕