ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Coorporation CRBC) បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ឲ្យបានឆាប់ គ្រាដែលរាជរដ្ឋាភិបាលបានធ្វើការដោះស្រាយរួចរាល់មកហើយនោះ។
គួរកត់សំគាល់ថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Coorpo ration CRBC) កន្លងមកបានរួមចំណែកសាងសង់ផ្លូវ និងស្ពាន ជាច្រើនក្នុងប្រទេសកម្ពុជា សម្រាប់ពេលខាងមុខ ក្រុមហ៊ុន នឹងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ ខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។
ជាមួយគ្នានេះក្រុមហ៊ុន ក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា វៀតណាម បាវិត ការស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះកុង ពោធិសាត់ និងខេត្តបាត់ដំបង។ ពាក់ព័ន្ធផ្លូវដែលត្រូវតភ្ជាប់ចេញពីរាជធានីភ្នំពេញ ភ្ជាប់ជាមួយនឹងផ្លូវល្បឿនលឿន គឺត្រូវសិក្សាជាបន្ទាន់ដើម្បីសាងសង់តភ្ជាប់។
ដោយឡែកផ្លូវល្បឿនលឿនភ្នំពេញ បាវិត សម្តេចតេជោ បន្តថា ក្រុមហ៊ុនត្រូវតែសិក្សា និងជជែកគ្នាបន្ថែមជាមួយនិងស្ថាប័នពាក់ព័ន្ធ ដោយសារមានក្រុមហ៊ុនជាច្រើនបាន សិក្សារួចមកហើយនោះ៕