ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រុមហ៊ុនសាងសង់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យចូលជួបសំដែងការគួរសមខណៈសម្តេចអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន។
ក្រុមហ៊ុនចិននេះ នឹងធ្វើការការសិក្សា គម្រោងវិនិយោគផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នៅកម្ពុជា ។
តាមរយៈកិច្ចសន្ទនាគ្នានោះដែឬ សម្តេចតេ ជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបណ្តាក់ទុនវិនិយោគ ពិសេសការផលិតថាមពលស្អាតនៅកម្ពុជា។ ក្រុមហ៊ុនក៏មានគម្រោងសាងសង់បំពង់បង្ហូរប្រេង ឬឧស្ម័នពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ជាមួយ និងគម្រោងនៃការសាងសង់ផ្លូវល្បឿនលឿន។
គួរបញ្ជាក់ដែរ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏គ្រោងនឹងកៀរគរថវិកាមួយចំនួនពីប្រទេសចិន ដើម្បីយកមក ធ្វើការអភិវឌ្ឍបណ្តាញចែកចាយបណ្តាញអគ្គិសនីឲ្យដល់ប្រជាពលរដ្ឋនៅទូទាំងកម្ពុជា៕