ពោធិសាត់ ៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា នាពេលឆាប់ៗខាងមុខនេះ ខេត្តពោធិសាត់ នឹងបង្កើតស្រុកថ្មីមួយទៀត គឺស្រុកតាលោសែនជ័យ ដើម្បីរំកិលសេវារដ្ឋបាល ឲ្យកៀកនឹងខ្នងផ្ទះរបស់ប្រជាពល រដ្ឋ។
ដូច្នេះស្រុកថ្មីនេះ ក៏ដូចជាបណ្តាស្រុកក្រុងដទៃទៀតដែរ ដែ ត្រូវការខ្លាំងណាស់ នូវធនធានមនុស្សដែលមានសមត្ថភាព មានការបណ្តុះគំនិត,បណ្តុះនូវវប្បធម៌កតញ្ញូ និងចរឹកជាតិនិយម ស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ។
លោក ម៉ៅ ធនិន បានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសឲ្យចូលកាន់មុខតំណែង មន្ត្រីរាជការរដ្ឋបាល ស្រុក និងប្រធានអនុប្រធានការិយា ល័យជំនាញ ចំណុះរដ្ឋបាលស្រុកក្រគរ ដោយមានការចូល រួមពីថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុម ប្រឹក្សាស្រុក ឃុំ មេប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ និងមន្ត្រីរាជការជុំវិញស្រុក ប្រមាណជាង ៣០០នាក់ ៕