ភ្នំពេញ ៖ តំណាងក្រុមហ៊ុនហ្វេសប៊ុក (Facebook ) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានជួបពិភាក្សាជាមួយមន្ត្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេក វិទ្យាដើម្បីកិច្ចសហប្រតិបត្តិការនិងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅកម្ពុជា កាលពីថ្ងៃទី១៨ ខែមករា នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេក វិទ្យានៃក្រសួងមហាផ្ទៃ ។
ភាគីទាំងងពីរបានពិភាក្សាផ្ដោតលើចំណុចសំខាន់ៗចំនួន ៣ គឺទី១ ការស្វែងយល់អំពីស្ថានភាពអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជា ទី២ កិច្ចសហការរវាងក្រុមហ៊ុនហ្វេសប៊ុកនិងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងការប្រយុទ្ធប្រឆាំងការចែកចាយព័ត៌មានមិនពិតដែលបង្កការប៉ះពាល់ដល់សន្តិសុខសង្គមជាតិ។
និងទី៣ ពង្រឹងសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ រវាងក្រុមហ៊ុនហ្វេសនិងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីទប់ស្កាត់រាល់បទល្មើសនានាកើតឡើងលើបណ្តាញសង្គមហ្វេសប៊ុក៕