អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំងម្តងទៀត ចាប់ពីថ្ងៃទី២៤-២៨ ខែមករា
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជ្រលងសម្ពាធខ្ពស់ បានបង្កើនឥទ្ធិពលមកលើកម្ពុជា នឹងបង្កឲ្យអាកាសធាតុចុះត្រជាក់ ជាថ្មីម្ដងទៀតចាប់ពីថ្ងៃទី២៤-២៨ នៅតាមតំបន់ជួរភ្នំដងរែក ខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ ប្រជាពល រដ្ឋជាពិសេសវីរកងទ័ពដែលឈរជើងនៅតំបន់ភ្នំដងរែក និងខ្ពង់រាបភាគឦសានប្រុងប្រយ័ត្ន ចំពោះ អាកាសធាតុចុះត្រជាក់នេះ៕