ភ្នំពេញ ៖ ប្រជាពរដ្ឋជិត ១០០គ្រួសារ ក្នុងចំណោមជាង៣០០គ្រួសារ ដែលរកស៊ីចិញ្ចឹមត្រីនៅក្នុងបឹងសំរោង ដែលស្ថិតនៅភូមិ ឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បានផ្ទុះការតវ៉ានៅព្រឹក ថ្ងៃទី២៣ ខែ មករា ឆ្នាំ ២០១៩ នេះ ដើម្បីទាមទារអោយអាជ្ញាធរ ទុកពេលមួយឆ្នាំ ដើម្បីប្រមូលត្រីសិន ទើបឯកភាពរុះរើចេញ បន្ទាប់ពី អាជ្ញាធរ ចេញសេចក្តីជួនដំណឹងឲ្យរុះរើ ក្រោមរូបភាពស្តារបឹង ដោយទុករយះពេលតែ១០ថ្ងៃ។
ប្រជាពលរដ្ឋថា ពួកគាត់ព្រមធ្វើកិច្ចសន្យា បើសិនជាដល់ថ្ងៃកំណត់មិនព្រមរុះរើទេ ពួកគាត់សុខចិត្តទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយបើសិនគ្មានការដោះស្រាយនោះទេ ពួកគាត់នឹងលើកគ្នាទៅសាលារាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា រដ្ឋបាលខណ្ឌព្រែកព្នៅ បានជូនដំណឹងដល់ ពលរដ្ឋដែលជាម្ចាស់ស៊ងចិញ្ចឹមត្រី និងស្រះចិញ្ចឹមត្រីក្នុងបឹងសំរោងថា ដើម្បីការពារផ្ទៃបឹងសំរោង និងថែករក្សាមុខងារបឹងជាអាងស្តុបទឹក ដែលជាប្រព័ន្ធរំដោះទឹកជន់លិចមួយភាគពីរាជធានីភ្នំពេញ និងពីបណ្តាខេត្តនានានោះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការស្តារបឹងសំរោងឡើងវិញ ហើយតម្រូវអោយ ប្រជាពលរដ្ឋជាម្ចាស់ស៊ង និងម្ចាស់ស្រះចិញ្ចឹមត្រីទាំងអស់រុះរើចេញ៕