លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងលើកទឹកចិត្តដល់បុគ្គលិកមន្ត្រីរាជការ ឱ្យចូល រួមគាំទ្រ និងប្រើប្រាស់ បណ្ណសមាជិកបេឡាជាតិរបបសន្ដិសុខសង្កម (ប.ស.ស) រាល់ពេលទៅទទួលសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រផ្សេងៗ នៅតាមមន្ទីរពេទ្យរដ្ឋ ពី ព្រោះថា នេះជាអត្ថប្រយោជន៍ ដែលមន្ត្រីគ្រប់រូបត្រូវទទួលបាន។ លោក បានថ្លែងបែបនេះ ក្នុងពិធីផ្សព្វផ្សាយ គោលនយោបាយអនុវត្តរបបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គម កាល ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
គួរជម្រាបថា ការអនុវត្តន៍របបថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីត យុទ្ធជន ដែលរដ្ឋាភិបាល ជាអ្នកទទួលបន្ទុកបង់វិភាគទានជំនួស គឺចាប់ផើមតាំងពីឆ្នាំ២០១៨ និង បន្តរហូតដល់ឆ្នាំ២០២០។បន្ថែមពីលើនេះ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ និងតម្កល់ឧត្តម ប្រយោជន៍មន្ត្រីសាធារណៈ ដោយសន្យាដាក់ឱ្យអនុវត្តន៍បន្ថែមមួយទៀត នូវរបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ នៅឆ្នាំ២០១៩ នេះ៕