ព្រះវិហារ ៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រា័ មេបញ្ជាការរងយោធភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឆែបខេត្តព្រះវិហារ។
លោកបានដឹកនាំអនុប្រធានក្រុមការងារសមាជិកក្រុមការងារចុះជួយស្រុកឆែប។អាជ្ញាធរដែនដីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៧០០នាក់ ចូលរួមមីទ្ទិញអបអរសារទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជយ័ជំនះ ៧ មករា(៧ មករា១៩៧៩-៧មករា២០១៩ )នៅស្រុកឆែប ខេត្តព្រះវិហារ។
លោក ច័ន្ទ សុភក្ត្រា័ បានលើកឡើងថា ៤០ឆ្នាំ មកនេះ ប្រទេសកម្ពុជាបានប្រែក្លាយពីគំនរផេះផង់ រហូតមានការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យប្រកបដោយក្តីមោទនភាពបំផុតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាគណបក្សប្រជាជនកម្ពុជា។
ក្រោយពីបានស្តាប់សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែនរួចមក,លោកច័ន្ទសុភក្ត្រា័បានលើកឡើងថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាដែលនេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬកម្លាំងណមកបំភ្លៃឬបំផ្លាញបានឡើយ។
លោកបានបន្ដទៀតថាមានថ្ងៃ៧មករាឆ្នាំ១៩៧៩ទើបមានអ្វីៗ ដូចសព្វថ្ងៃនេះ។ថ្ងៃ៧មករាបានកើតចេញពីការលះបង់សាច់ស្រស់ឈាមស្រស់និងភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំយុទ្ធជនកម្ពុជាបានវាយដណ្តើមជោគជ័យលើរបបប្រល័យពូជសាសន៍ដូច្នេះសូមស្មារតី ថ្ងៃ៧ មករា ស្ថិតស្ថេរជាអមតៈ។
ជាមួយគ្នានោះលោកច័ន្ទសុភក្ត្រា័ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាជួយថែរក្សា សុខសន្តិភាពដែលរកបានដោយលំបាកបំផុត។នាបច្ចុប្បន្ននេះឲ្យនៅស្ថិតស្ថេរគង់វង្សជានិរន្តសម្រាប់អនាគតយូរអង្វែងរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើងតទៅទៀត។
គួរបញ្ជាក់ថាមីទ្ទិញអបអរសារទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជយ័ជំនះ ៧ មករា(៧ មករា១៩៧៩-៧មករា២០១៩ )នៅស្រុកឆែប ខេត្តព្រះវិហារទើបនឹងបានធ្វើនាពេលនេះ៕