ព្រះរាជ​ពិធី​ដង្ហែ​ព្រះរាជ​បរម​ងារ​កិត្តិ យស​ថ្វាយ​ព្រះមហាក្សត្រ​ដ៏​អ​ធិ​អធម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2015 ក+ ក-

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៣​មិថុនា​នេះ ព្រះរាជ​ពិធី​ដង្ហែ​ព្រះរាជ​បរម​ងារ​កិត្តិយស  “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្វាយ​ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម ។​

ពិធី​ថ្វាយ​ព្រះរាជ​បរម​ងារ​កិត្តិយស “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្វាយ​ព្រះមហាក្សត្រ​នា​ព្រឺ​ក​នេះ មាន​ព្រះសង្ឃ ចូលរួម​ចំនួន ១​ម៉ឺន​អង្គ ក្នុងនោះ​ក៏មាន​ការចូលរួម​ដោយ សម្តេច​គណៈសង្ឃ ព្រះ​មេគណ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា គ្រប់​ខេត្ត​-​រាជធានី និង​ក្រសួង​ស្ថាប័ន​ចំនួន ៥៧​ផងដែរ ដោយ​គង់​នៅមុខ​ព្រះបរមរាជវាំង ដើម្បី​អបអរសាទរ​។ បន្ទាប់ពី​ថ្វាយ​ព្រះរាជ​គោរមងារ​រួច ក៏មាន​ពិធីរាប់បាត្រ​ព្រះសង្ឃ ១​ម៉ឺន​អង្គ នៅមុខ​ព្រះបរមរាជវាំង​។​

​ចំពោះ​ព្រះសង្ឃ ដែល​មក​ចូលរួម​ក្នុង​ពិធី​ថ្វាយ​ព្រះរាជ​បរម​ងារ​កិត្តិយស “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្វាយ​ព្រះមហាក្សត្រ មកពី​ប្រទេស​ជប៉ុន ម៉ុង​ហ្គោ​លី និង​ប្រទេស​សឹង្ហ​បុរី​។​ព្រះរាជ​បរម​ងារ​កិត្តិយស “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្នាក់​អន្តរជាតិ​នេះ ត្រូវបាន​បង្កើតឡើង នៅក្នុង​ពិធី​ប្រជុំ​ព្រះពុទ្ធសាសនា លើ​ពិភពលោក នៅ​ប្រទេស​ជប៉ុន កាលពី​ខែធ្នូ ឆ្នាំ​២០១៤​៕klkl

yhutg