កម្ពុជា បញ្ជូជនជាតិចិនពាក់ព័ន្ធបទល្មើសចំនួន ៦៩នាក់ ទៅប្រទេសដើមវិញ
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១៩ នេះ ជនជាតិចិនចំនួន៦៩នាក់ ក្នុងនោះមានស្រី១៨នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បញ្ជូនឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ តាមច្រកទ្វារអន្តរជាតិភ្នំពេញ តាមជើងយន្តហោះពិសេសរបស់ប៉ូលិសចិន ។
លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កត និងអនុវត្តន៍នីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង៦៩នាក់ លើកនេះ បន្ទាប់ពី នគរបាលចិន រួមជាមួយសមត្ថកិច្ចជំនាញនាយកដ្ឋាន ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបាន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩កន្លងមក នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយជាប់ពាក់ព័ន្ធទៅនឹងករណី ជំរិតទារប្រាក់តាមប្រព័ន្ធអិនធឺណេត៕