ភ្នំពេញ ៖ ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បែបនេះ ខណៈក្រុមអ្នកប្រឆាំងរបស់អតីតគណបក្សសង្គ្រោះជាតិ បន្តប្រើ ឡូហ្គោរូបព្រះអាទិត្យ ដែលនិមិត្តសញ្ញារបស់គណបក្សនេះដដែល បើទោះបីជាត្រូវបានរំលាយដោយច្បាប់រួចទៅហើយក្តី។
ជាងនេះអតីតបក្សប្រឆាំង នេះ តែងតែចេញសេចក្តីថ្លៃងការណ៍នានាដោយ ប្រើរូបឡូហ្គោបក្សថែមទៀតផង។ ក្នុងពេលគណបក្សមិនមានរូបរាង ដោយសារតែការរំលាយចោល ពីអំណាចតុលាការ កាលពីចុងឆ្នាំ២០១៧ ។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឯ.ឧ អ្នកនាំពាក្យបក្សកាន់អំណាច បានបញ្ជាក់ថា អតីតបក្សប្រឆាំង ត្រូវបានតុលាការកំពូល សម្រេចរំលាយចោលរួចហើយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដូច្នេះរាល់រចនាសម្ព័ន្ធ ឡូហ្គោ របស់អតីតគណបក្សនេះ ត្រូវអស់សុពលភាពប្រើប្រាស់ហើយ ។ លោកបញ្ជាក់ថា “បើមានអ្នកណាប្រើប្រាស់ទៀត គឺជាទង្វើខុសច្បាប់ ដោយសារប្រឆាំងនឹងសាលដីកាសា្ថពរ និងបិទផ្លូវតវ៉ារបស់តុលាការកំពូល ដែលមានន័យថា ប្រឆាំងច្បាប់” ។
អ្នកនាំពាក្យកាន់អំណាចបន្ថែមថា សមត្ថកិច្ចមានភារកិច្ចអនុវត្តច្បាប់ ណែនាំឲ្យមានការគោរព និងអនុវត្តឲ្យបានត្រឹមត្រូវ បើនៅតែរឹងទទឹងត្រូវមានវិធានការណ៍ទប់ស្កាត់ និងបង្ក្រាបតាមច្បាប់ជាធរមាន៕