ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៨.១.២០១៩ នៅមន្ទីរពេទ្យព្រះកុសមៈ លោក ចេវ គឹមហេង តំណាងរាស្ត្រខេត្តព្រះសីហនុ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចូលសួរសុខទុក្ខប្រជាពលរដ្ឋដែលទទួលរងរបួស ដោយការផ្ទុះអាវុធ អំឡុងពេលការចុះអនុវត្តសាលដីកាលេខ ៣៤៨ “ ឈ “ កាលពីថ្ងៃទី ២៤.១.១៩ នៅឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
មកដល់ពេលនេះ លោក ពៅ សារ័ត្ន មិនបានបាត់បង់ជីវិតដូចការចុះផ្សាយតាមបណ្តាញសង្គម មួយចំនួននោះទេ។ បច្ចុប្បន្ន លោក ពៅ សារ័ត្ន កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីពេទ្យព្រះសង្ឃ ក្នុងរាជធានីភ្នំពេញ។
សូមរម្លឹកថា ចំនួនប្រមាណ៤០០នាក់ ក្នុងនោះ ម្នាក់រងរបួសធ្ងន់ដោយសារការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និង៥នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ក្នុងហេតុការណ៍ចុះអនុវត្តន៍សាលក្រមស្ថាពរតុលាការនាព្រឹកថ្ងៃទី២៤ មករា ឆ្នាំ ២០១៩ លើទីតាំងដីទំនាស់ ទំហុំ៧១ហិកតា ស្ថិតក្នុងភូមិគគី ឃុំបិតតាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (តំបន់ពយម៉ាចូវ)៕