ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅ ក្នុងសិក្ខាសាលាស្ដីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងអាករលើតម្លៃ បន្ថែម” បានថ្លែង ថា ក្នុងឆ្នាំ ២០១៨ កន្លងទៅ នេះ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែល អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមាន ចំនួន ៨៧៩១,៤០ប៊ីលានរៀល (ប្រមាណ ២១៩៧,៨៥លានដុល្លារអាមេរិក) ស្មើនឹង ១១៤,២៧ % នៃផែនការច្បាប់ បើទោះជា ឆ្នាំ ២០១៨ ជាឆ្នាំបោះឆ្នោត ដែលកន្លងមកតែងតែមាន ការធ្លាក់ចុះ ក្នុងការប្រមូលពន្ធ ក៏ដោយ។ នេះហើយជាការឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្ត របស់វិនិយោគិនសហ គ្រាស ជាអ្នកជាប់ពន្ធ និងសាធារណជនលើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច របស់ព្រះ រាជាណា ចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានថ្លែងអំណរគុណចំពោះសហគ្រាសជា អ្នកជាប់ ពន្ធ ទាំងឡាយ ដែលបានចូលរួមចំណែកក្នុងបុព្វហេតុនៃការធ្វើកំណែទម្រង់ និងទំនើប កម្មរដ្ឋ បាល សារពើពន្ធ តាមរយៈការបំពេញកាតព្វកិច្ចសារពើពន្ធ អនុលោម តាមច្បាប់ និង បទប្បញ្ញត្តិស្ដី ពី ពន្ធដារជាធរមាន ដែលនេះជាកត្តាជំរុញឱ្យមានការ សម្រេច បាននូវសមិទ្ធផលនៃការគ្រប់គ្រង ប្រមូលចំណូលដូចបានជម្រាបជូនខាងលើនេះ។
ឯកឧត្តមបន្តថា ទន្ទឹមនឹងពេលដែល អគ្គនាយក ដ្ឋាន ពន្ធដារ ធ្វើទំនើបកម្មក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ យើងបានលើកទឹកចិត្តអ្នក ជាប់ពន្ធ ទាំងអស់ ចូលរួមប្រើប្រាស់នូវ ប្រព័ន្ធ និងកម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងន័យ ទទួលបាន សេវាអ្នក ជាប់ ពន្ធ ដែលមានភាពសាមញ្ញ ងាយស្រួល មានគុណភាព ប្រកបដោយ តម្លាភាព និង មានភាព ឆាប់ រហ័ស ជាពិសេសថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវ ប្រព័ន្ធ អនឡាញ សម្រាប់ គ្រប់គ្រងអាករលើតម្លៃបន្ថែម ដែលបានចាប់ផ្ដើមអនុវត្តពីខែមករា ឆ្នាំ២០១៩នេះ។ ដោយ ឡែកសហគ្រាសទាំងឡាយ ដែលពុំទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មាន សហគ្រាស ត្រូវមកធ្វើបច្ចុប្បន្នភាព ដើម្បីជាប្រយោជន៍ទទួលបាននូវសេវាដូចបានរៀបរាប់ខាងលើ៕