​បញ្ជូន​កូនប្រុស​ថៅកែ​ផ្សារ​៧​មករា​កំពង់ចាម​ទៅ​តុលាការ​ករណី​គ្រឿង ញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2015 ក+ ក-

​កំពង់ចាម​៖ កូនប្រុស​លោក ជា ឆេង ប្រធាន​ផ្សារ​៧​មករា ក្រុង​កំពង់ចាម ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ពីបទ​ជួញដូរ​ចែកចាយ និង​រក្សារ​ទុក​សារធាតុ​ញៀន​។​

​ប្រតិ​ប​ត្ត​ការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​ផ្សារ​៧​មករា ស្ថិតក្នុង​សង្កា​ត​សំបួរមាស ក្រុង​-​ខេត្តកំពង់ចាម​។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឺ​ង​ថា ជនសង្ស័យ ឈ្មោះ ជា ច័ន្ទ​សង្វា​ពេជ្រ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ក្នុង​ផ្សារ​៧​មករា ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម និង​ជា​កូនប្រុស​របស់លោក ជា ឆេង ជា​ចាងហ្វាង​កាសែត​មិនដែល​ឃើញ​ផ្សាយ​នោះទេ ។​ក្នុង​ប្រតិបត្តិ​ខាងលើនេះ​កម្លាំង សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឆែកឆេ​រកឃើញ​វត្ថុតាង​រួមមាន ថ្នាំញៀន​ចំនួន​១០​កញ្ចប់​ធំ ដាវ កាំបិត ពូថៅ រួម​សម្ភារ​វេច​ខ្ចប់​មួយចំនួន​។​

ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​ត្រូវបាន​បញ្ជូន ទៅកាន់​ការ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​បេ​ត្ត ដើម្បី​កសាង​សំណុំរឿង ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕tvgft

pokmnl

 

xcv