និយាយទូរស័ព្ទច្រើនរាល់ថ្ងៃ​អាចជា​មូល ហេតុ​ធ្វើ​ឲ្យ “​ប្រដាប់ភេទ​” ទន់ខ្សោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2014 ក+ ក-

​អ្នកវិទ្យាសាស្ត្រ​អេ​ហ្ស៊ី​ប បានបង្ហាញ​ការ ស្រាវជ្រាវ​មួយ​ថ្មីៗ​ថា ការប្រើប្រាស់​ទូរស័ព្ទ​ ចល័ត​ច្រើនជាង ៤ ម៉ោង​ក្នុង​១​ថ្ងៃ អាចធ្វើ​ឲ្យ​បុរស​ត្រូវ​អសមត្ថភាព​ផ្លូវភេទឬ “​ប្រដាប់ភេទ​” ឬ​ត្រូវ​ប្រែប្រួល​នៃ​ការឡើង​រឹងរបស់​អង្គ​ជាតិ​បុរស​។​

អ្នកជំនាញការ​បានជ្រើសរើស និង​ដំណើរការ​ស្រាវជ្រាវ​ចំពោះ​បុរស ៣០​នាក់ ក្នុង​នោះគេ​ចែកជា ២ ក្រុម , ក្រុម A រួមមាន​បុរស ២០​នាក់ កើត​ជំងឺ “​ប្រដាប់ភេទ​” ឡើង​រឹង មិន​ក្រ​តី​ក្នុង​រយៈពេល​តិច​បំផុត​៦​ខែ និង​ក្រុម B រួមមាន​បុរស ១០​នាក់ មាន​សុខ​ភាពល្អ​ពុំមាន​ប្រវត្តិ​កើត​ជំងឺ​មិន​ប្រក្រតី​នេះ ។​

​ទន្ទឹម​នោះ ពួក​ជំនាញការ​ក៏​ជ្រើសរើស​មុខសញ្ញា​ចូលរួម​ស្រាវជ្រាវ​មិន​ឲ្យ​មានការ ខុសប្លែក​គ្នាច្រើន​អំពី​អាយុ , ទម្ងន់ , កម្ពស់ , ទម្លាប់​ជក់បារី បរិមាណ testosterone ក្នុង​ឈាម និង​បរិមាណ​ពេលវេលា​ប្រើប្រាស់​ទូរស័ព្ទ​របស់​ពួកគេ ។​

ពួក​អ្នកស្រាវជ្រាវ​បាន​សំណូមពរ​ពួក​អ្នកស្ម័គ្រចិត្ត​សម្រេច​លំ​ហាត់ ត្រួតពិនិត្យ​អំពី​សុខភាព​ផ្លូវភេទ និង​វាយតម្លៃ​វា​ផ្អែកលើ​តារាង​តួលេខ​ប្រដាប់ភេទ​ឡើង​រឹង​អន្តរជាតិ (IIEF) ។ តាមរយៈ​នោះ​បុរស​ទាំង​៣០​នាក់ ឆ្លើយ​សំណួរ​ស្រាវជ្រាវ​អំពី​ទម្លាប់​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​របស់គេ ។​

លទ្ធផល​បង្ហាញថា ក្រុម A ជានិច្ចកាល​យក​ទូរស័ព្ទ​តាម​ខ្លួន និង​ប្រើប្រាស់​វា ៤,៤ ម៉ោង​ក្នុង​១​ថ្ងៃ ។ ក្នុងពេលនោះ​តួលេខ​នេះ​នៅ​ក្រុម B គឺ​ត្រឹមតែ ១,៨ ម៉ោង​ក្នុង ១​ថ្ងៃ​ប៉ុណ្ណោះ ។​

​អ្នក រៀបចំ​ការស្រាវជ្រាវ Badereddin Mohamed Al-Ali ឲ្យ​ដឹងថា ៖ “​ការស្រាវជ្រាវ​នេះ​បង្ហាញថា មាន​ទំនាក់ទំនង​មួយ​រវាង​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​អសមត្ថភាព​ផ្លូវភេទ​នៅ​បុរស​” ។​

មុននេះ , ការស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​អំពី​ឥទ្ធិពល​របស់​ទូរស័ព្ទ​ចល័ត​ទៅដល់ បរិមាណ​ទឹកកាម​នៅ​បុរស ។ តាមរយៈ​នោះ​គុណភាព​មេជី​វិត​នឹង​ថយចុះ ឬ​បរិមាណ​មេជី​វិត​ក៏​តិច​ទៅ ៕
(Central European Journal of Urology Magazine)

Untitled-1