ជិះម៉ូតូប៉ះគ្នាតិចតួច បើកឆាកប្រយុទ្ធ នៅមុខប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍ស្ទឹងមានជ័យ ១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2019 ក+ ក-

 

ភ្នំពេញ ៖ បើកឆាកវាយប្រហារគ្នាមួយប្រាវនៅមុខប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១

ផ្អើលពលរដ្ឋ និងប៉ូលិសប៉ុស្តិ៍កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅមុខប៉ុស្តិ៍ នគរបាលរដ្ឋរដ្ឋបាលស្ទឹងមានជ័យទី១ នៅផ្លូវបេតុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីពីអ្នករត់ម៉ូតូឌុប និងប៉ូលិសដែលបានឃើញហេតុការណ៍ផ្ទាល់បានឱ្យដឹងថា មូល ហេតុដែលបណ្តាលឱ្យមានការប្រើហិង្សាដាក់គ្នាទៅវិញទៅមកនេះ គឺផ្តើមចេញពីការ ជិះម៉ូតូប៉ះ គ្នាបន្តិចបន្តួច មើលមុខឌឺដងដាក់គ្នា ដោយភាគីម្ខាងទៀតបានទាញដុំថ្ម វាយ ក្បាលបុរសម្នាក់ចំ២ដុំថ្ម បណ្តាលឱ្យបែកក្បាលហូរឈាមចេញតាមច្រមុះហើយជន រង គ្រោះបានតេហៅបក្ខពួកមកជាច្រើននាក់ ចំណែកជនដៃដល់ក៏កែន បក្ខពួកជាច្រើន នាក់ដូចគ្នា និងបានបើកឆាកប្រយុទ្ធគ្នាមួយប្រាវទៀត បណ្តាល ឲ្យ រងរបួសទាំងសង ខាងធ្ងន់ និងស្រាល៣នាក់ ចំណែកសមត្ថកិច្ចក៏បានចេញទៅ បំបែក ភ្លាមៗបញ្ឈប់ការ ប្រើហិង្សាដាក់គ្នា។

ក្រោយពីបើកការវាយប្រហារគ្នារួចភាគីទាំងសងខាងបានលើកគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១។អ្នកឃើញហេតុការណ៍បាននិយាយចំអក ថា« ចាំមើលថាភាគីខាងណាខុស ឬត្រូវ អាស្រយ័លើជំនាញរបស់សមត្ថកិច្ចអ្នកត្រូវនឹង ត្រលប់ ទៅផ្ទះអ្នកឈ្នះមានវាសនាដេកគុក »៕