គ្រោះថ្នាក់នៃសារធាតុ​ការពារ​ផ្អូម​ក្នុង​ទឹក​ផ្លែឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2014 ក+ ក-

​ផឹកទឹក​ផ្លែឈើ​ជា​ជំរើស​មួយ​សំរាប់​មនុស្ស​ទូទៅ ព្រោះ​ជា​ភេសជ្ជៈ​ដែលមាន​គុណ ប្រយោជន៍​ខា​ង​អាហារ​ខ្ពស់ ហើយក៏​ជា​ប្រភព​នៃ​រ៉ែ​ធាតុ និង​វីតាមីន​ជាច្រើន​ប្រភេទ​ផងដែរ ។
​នៅតាម​ស៊ុប​ពើ​ម៉ា​ឃី​ត​និង​ហាង​ទំនិញ​ច្រើន​មានទឹក ផ្លែឈើ​ប្រភេទ​ប្រអប់​ឬក៏​ដប​ប្លា​ស្ទិ​ក​ស្អាតៗ​សំរាប់​ការទាក់ទាញ​អារម្មណ៍អតិថិជន ដោយ​ពុំបាន​ដឹងថា​អាច​ជួបនឹង​គ្រោះថ្នាក់​ដែល​នៅ​ជិត​កាយ​នោះឡើយ ។
​គ្រោះថ្នាក់​ដែល​ពោល​នោះ​គឺ​គ្រោះថ្នាក់​សារជាតិ ផ្អូម​ដោយ​អ្នក​ផលិត​ខ្លះ​បាន​បន្ថែម​សារជាតិ​នេះ​ដូចជា​អាស៊ីដ​បែន​សូ​អ៊ី ក ឬ អាស៊ីដ ស័​រ​ប៊ិក​ដើម្បី​ជួយ​ពន្យា​អាយុ​នៃ​ការ​រក្សាទុក​ផ្លែឈើ​ឲ្យ​បានយូរ ។
​នោះ​ក៏ដោយ​សារ​ក្រោយពេល​ចំរាញ់​ទឹក​ផ្លែឈើ​រួចហើយ​ក៏មាន​ការ​ផាស​ជី​រ៉ា​យ ដើម្បី​សម្លាប់​មេរោគ​ដោយ​ប្រើ​កំដៅ​ជាមួយ​ទឹក​ផ្លេ​ឈើ​ក្នុង​កំរិត​មធ្យម ដែល​កំដៅ​ប្រើ​នោះ​មិន​គ្រប់គ្រាន់​និង​ការសម្លាប់​ពពួកសត្វ​មាន​ជិវិត ឲ្យ​អស់​បាន​ក៏ប៉ុន្តែ​អាច​បំផ្លាញ​សត្វមានជីវិត​សំខាន់ៗ​បាន ។
​ដូច្នេះ​ទឹក​ផ្លែឈើ​ឌេ​ល​ផា​សជី​រ៉ា​យ​ហើយ​ចាំបាច់​ត្រូវ រក្សាទុក​ក្នុង​ប្រអប់​ត្រជាក់​ដែលមាន​សីតុណ្ហភាព​ទាប​ជាង​៥​អង្សា​សែ​ស ស៊ី​ស​ដើម្បី​រក្សា​សុវត្ថិភាព និង​ពន្យា​អាយុ​ក្នុង​ការរក្សា​ឲ្យ​បានយូរ​ប្រមាណ​១​សប្តាហ៍ ។
​ក្នុងករណី​អ្នក​ផលិត​ប្រើ​សារជាតិ​ការពារ​ផ្អូម​លើសពី បរិមាណ​ជាង​២០០​មី​ល្លី​ក្រាម​ក្នុង​មួយ​គីឡូ​និង​ធ្វើ​ឲ្យ​អ្នក​បានទទួល រាងកាយ​ទទួលបាន​នូវ​សារជាតិ​បែណ​សូ​អ៊ី​កជាង​៥០០​មី​ល្លី​ក្រាម​ក្នុង​មួយ ថ្ងៃ​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម ក្រលៀន​ធ្ងន់ធ្ងរ​ឈានដល់​ពិការ​បាន ៕