បវរកញ្ញាអាហ្វ្រិកខាដត្បូង គ្រងមកុដបវរកញ្ញាភពផែនដីឆ្នាំ២០១៩ នភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2019 ក+ ក-

 

ភ្នំពេញ ៖ ក្រុមបវរកញ្ញាភពផែនដីឆ្នាំ២០១៩ មកពីជុំវិញពិភព ដែលបានចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញ បានបង្ហាញនូវការពេញចិត្តចំពោះភាពរួសរាយរាក់ទាក់របស់ពលរដ្ឋកម្ពុជាចំពោះពួកគេ និង បានសន្យាជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកថែមទៀតផង។

សូមជម្រាបជូនថា៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបវរកញ្ញាភពផែនដី ឆ្នាំ ២០១៩ គឺដើម្បីផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ ពិភពលោក ហើយក្នុងពេលស្នាក់នៅកម្ពុជា ក្រុមបវរកញ្ញាទាំងអស់បានទៅទស្សនាប្រាសាទ អង្គរវត្ត ខេត្តសៀមរាប តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ដោយពួកគេបានស្ងើច សរសើរយ៉ាងក្រៃលែងចំពោះសំណង់ប្រាសាទដ៏អច្ឆរិយៈ និងស្នាមញញឹមរួសរាយរាក់ទាក់ របស់ពលរដ្ឋកម្ពុជា។

ក្រុមបវរកញ្ញាភពផែនដីឆ្នាំ២០១៩ បានលើកឡើងថា ពួកគេពិតជាពេញចិត្តចំពោះអ្វី
ដែលកំពុងមានក្នុងប្រទេសកម្ពុជា ហើយអ្វីដែលពួកគេត្រូវធ្វើនោះ គឺការជួយផ្សព្វផ្សាពីវិស័យ ទេសចរណ៍នៅកម្ពុជាទៅពិភពលោកឱ្យអស់ពីលទ្ធភាព ពីព្រោះកម្ពុជាពិតជាស័ក្តិសមចំពោះ
ដំណើរទេសចរណ៍បែបវប្បធម៌ និងធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណចំពោះក្រុមបវរកញ្ញាទាំងអស់ ជា ពិសេសគណៈកម្មការរៀបចំកម្មវិធីប្រកួតបវរកញ្ញាភពផែនដីឆ្នាំ២០១៩ ដែលបានជ្រើសរើស
កម្ពុជា ជាប្រទេសធ្វើការប្រកួតប្រជែងនេះ ដែលជាការរួមចំណែកយ៉ាងខ្លាំងចំពោះការផ្សព្វ
ផ្សាយអំពីកម្ពុជាប្រាប់ទៅពិភពលោកអំពីសន្តិភាពរបស់កម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ភ្ញៀវទេសចរអន្តរជាតិទាំងឡាយ សូមអញ្ជើញមកទស្សនាកម្សាន្តនៅកម្ពុជាឱ្យបានច្រើន ពីព្រោះកម្ពុជាមានសន្តិភាព សន្តិសុខល្អប្រសើរ មានកន្លែងទេសចរណ៍ជាច្រើន កំពុង ត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត។

ជាមួយគ្នានេះ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាក៏បានអបអរសាទរចំពោះការប្រកួតបវរកញ្ញា
ភពផែនដីឆ្នាំ២០១៩ ដែលបានបញ្ចប់ទៅហើយក្រោយពីបានរកឃើញជ័យលាភីលេខ១ មក ពីប្រទេសអាហ្វ្រិកខាងត្បូង លេខ២ មកពីប្រទេសថៃ លេខ៣ មកពីប្រទេសម៉ាឡេស៊ី លេខ៤ មកពីប្រទេសប៉ារ៉ាហ្គាយ លេខ៥ មកពីប្រទេសហ្វីលីពីន និងលេខ៦ មកពីប្រទេសរុស្ស៊ី ដោយឡែកកម្ពុជាទទួលបានចំណាត់ថ្នាក់មានសម្លៀកបំពាក់ប្រពៃណីស្អាតជាងគេ៕