មន្ត្រីនគរបាលប៉ុស្តិ៍ បាញ់សម្លាប់ខ្លួនដោយកាំភ្លើងAK នៅក្នុងបន្ទប់ធ្វើការ
កំពង់ចាម ៖ តាមសេចក្តីរាយការណ៍មកថា នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ លោក អនុសេនីយទោ ស៊ុន ចាន់ពិសី ភេទប្រុសអាយុ២៩ឆ្នាំ ជាមន្ត្រីនគរបាលរដ្ឋបាលឃុំព្រៃចារ នៃអធិ ការដ្ឋាននគរបាលស្រុកជើងព្រៃ បានយកអាវុធអាកាកាត់ស្វាយនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃ ចារ បាញ់សំលាប់ខ្លួនឯងចំនួន១គ្រាប់ចំលើស្នៀតផ្កាខាងស្តាំ បណ្តាលអោយស្លាប់នៅក្នុងបន្ទប់ធ្វើ ការរបស់ខ្លួនភ្លាមៗ។
បើតាមមន្ត្រីនគរបាលប៉ុស្តិខាងលើបញ្ជាក់ថា មូលហេតុ ជនរងគ្រោះរូបនេះ មានជំងឺប្រចាំកាយ។ក្រោយពីការពិនិត្យរបស់ក្រុមជំនាញការងារនគរបាលព្រហ្មទណ្ឌ ជំនាញបច្ចេកទេសស្រុក និងខេត្ត បញ្ជាក់ថា លោក ស៊ុន ចាន់ពីសី បានបើកទូយកអាវុធបាញ់សំលាប់ខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ សុ ផល