ភ្នំពេញ ៖ តាមបណ្តឹងពលរដ្ឋថាមានការឮសំលេងខ្លាំងៗរំខានដល់ការរស់នៅរបស់ពួកគាត់
ភ្នំពេញ៖ នៅ វេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៩ នេះដែរកម្លាំងមានសម្ថកិច្ចខណ្ឌចំការមន ដែលដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន និង មន្ត្រីរបស់មន្ត្ទីរទេសចរណ៍រាជធានីភ្នំពេញ។បានកំពុងតែចុះបិទក្លឹបកំសាន្តម៉ៃអាមី ដែលមានទីតាំងផ្ទះលេខ ១៥៩ (ទល់មុខស្ថានីយ៍វិទ្យុ និង ទូរទស្សន៍អប្សរា )ផ្លូវលេខ ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌំការមន។
លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមកបានប្រាប់ឱ្យដឹងថា ក្នុងពេលនេះដែរគណៈបញ្ជារការឯកភាពខណ្ឌ ដោយមានការសហការជាមួយនិងមន្ត្រីរបស់មន្ទីរទេសចរណ៍សាលារាជធានីភ្នំពេញ បានចុះមកបិទក្លឹបកំសាន្តដែលមានយីហោ ម៉ៃអាមីនេះ។ការដែលកម្លាំងតបស់លោកចុះមកបិទក្លឹបកំសាន្តមៃអាមីនេះដែរ គឺបានធ្វើឡើងទៅតាមបណ្តឹងរបស់ប្រជាពលរដ្ឋបដោយសារតែក្លឹបបានបង្កអោយមានសំឡេងខ្លាំងៗរំខានដល់ការស់នៅរបស់ពួកគាត់។លោកក៏បានប្រាប់បន្តទៀតថា និងម្យ៉ាងទៀតគឺជាការចុះអនុវត្តន៍ទៅតាមបទបញ្ជាររបស់សាលារាជធានីភ្នំពេញ ចុះមកបិទក្លឹបម៉ៃអាមីជាបណ្តោះអាសន្នផងដែរ។
ក្នុងការចុះមកបិទក្លឹបកំសាន្តដែលមានយីហោម៉ៃអាមីរបស់សាលាខណ្ឌចំការមន និងកម្លាំងជំនាញរបស់មន្ទីរទេសចរណ៍រាជធានីភ្នំពេញនេះដែរ កម្លាំងមានសម្ថកិច្ចក៏បានធ្វើកំណត់ហេតុ និង បិទអាជីវកម្មជាបណ្តោះអាសន្នផងដែរ៕