សាំ​យ៉ុង​ផ្តាច់​ព្រលឹង​បុក​អ្នកជិះ​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់​នៅ​ស្រុក​ប​កែវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2015 ក+ ក-

​រតន​គិ​រី៖បុរស​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខ​ណះ​ពួកគាត់​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ផ្លូវលំ​ឡើងមក​ផ្លូវជាតិ​ហើយ​ពើបប្រទះ​នឹង​រថយន្ត​តាក់ស៊ី​ក្រុម​ផ្តាច់​ព្រលឹង​បុក​ពេញទំហឹង​គួរ​ឲ្យ​រន្ធត់​ក្រៃលែង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​៨​ឧសភា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ផ្លូវបំបែក​ស្ថិត​ក្នុងភូមិ លូត ឃុំ​ទីង​ចាក ស្រុក​ប​កែវ ខេត្តរតនគិរី​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់​ប្តី​ប្រពន្ធ​ចេញពី​ផ្លូវលំ​ឡើង​សំដៅ​ឡើងមក​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ផ្លូវបំបែក​ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ​។​ខ​ណះ​នោះ​ស្រាប់​មាន​រថយន្ត​តាក់ស៊ី ថិ​ត​ក្នុង​ក្រុម​ពួក​ផ្តាច់​ព្រលឹង បាន​បើក​មកដល់​ហើយ​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​លាន់​សូរដូច​រន្ទះ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ទាំង​២​ខ្ទាត​បោក​ផ្ទប់​ទៅនឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​ចំណែក​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ​ទៀត​ទើប​ឈប់​។​

​ម៉ូតូ​ជនរងគ្រោះ​ម៉ាក វ៉េវ​ឆ្លាម​គ្មាន​ស្លាក​លេខ ចំណែក​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពាក់​ស្លាក​លេខ​ភ្នំពេញ ២០២១​។​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​ភ្លាមៗ ។​

​ជនរងគ្រោះ​ត្រូវគេ​ស្គាល់​ថា​ប្តី​ឈ្មោះ ខ្លោង ភី​ត អាយុ​៦១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស្លង់ ជី​ម អាយុ​៥២​ឆ្នាំ អ្នក​ទាំងពីរ​ជា​ជនជាតិ​ទំពួន រស់នៅ​ភូមិ​លុង​ឃុ​ង​ក្នង​ស្រុក​ប​កែវ​។​

សាកសព​ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក​នៅ​ស្ថានីយ​នគរបាល​ចរាចរ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ឡុង សារ៉េតjuhy
jmku