ភ្នំពេញ ៖ លោក ដុក អេរិសិន Duog Ericksen សមាជិកព្រឹទ្ធសភានៃរដ្ឋ វ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក នៅវិមាន សន្តិភាពនៅរសៀលថ្ងៃទី២២ មីនា។សមាជិកព្រឹទ្ធសភានៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មក ទស្សនកិច្ចកម្ពុជាដើម្បីជំរុញពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យតែមានភាព ល្អ ប្រសើរឡើងថែមទៀត។
លោក Ericksen សមាជិកព្រឹទ្ធសភានៃរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបានបញ្ជាក់ជូនសម្តេច តេជោ នាយករដ្ឋមន្ត្រីថា បំណងនៃដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជា គឺមកធ្វើយ៉ាង ណាជំរុញពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យកាន់តែខ្លាំងឡើង គ្រាដែល ទំនាក់ ទំនង រវាងប្រទេស ហាក់ជួបភាពរកាំរកូសក្នុងរយៈពេលចុងក្រោយនេះ។ ជាការឆ្លើយតប សម្ដេច តេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះកិច្ចពិភាក្សាដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានន័យថា សហរដ្ឋអាមេរិក និងកម្ពុជានឹងសហការគ្នាឡើងវិញ ក្នុងការស្វែងរកអដ្ឋិធាតុ របស់ជនជាតិ អាមេរិកាំង ដែលបានបាត់ខ្លួននៅក្នុងសម័យសង្គ្រាម។
សម្រាប់ លោក Duog Ericksen បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេច តេជោ ដែលបាន ចូលរួមចំណែកជួយដល់កិច្ចការមនុស្សធម៌នេះ ដែលមានន័យថា អាមេរិក និងកម្ពុជានឹងបន្ត សហ ការ គ្នាឡើងវិញ ក្នុងការស្វែងរកអដ្ឋិធាតុរបស់ជនជាតិអាមេរិកាំង ដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម នោះជាបន្តទៀត
គួរបញ្ជាក់ដែរថា សមាជិកព្រឹទ្ធសភានៃរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ធ្លាប់ បានមកបំពេញទស្សន កិច្ចនៅកម្ពុជាកាលពីឆ្នាំ២០១៦។ លោកសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងសុខសន្តិភាព ស្ថេរភាព ដែលប្រជាជនកាន់តែមានជីវភាពល្អប្រសើរ។ ឆ្នាំ២០១៨លោក ក៏បាន មកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាផងដែរ ហើយការបោះឆ្នោតកន្លងទៅ មានសុខ សន្តិភាព អហិង្សា និងជោគជ័យ ហើយការបោះឆ្នោតនោះ ឆ្លុះបញ្ចាំងនូវបំណងប៉ងប្រាថ្នា របស់ ប្រជា ជនកម្ពុជា៕