ភ្នំពេញ ៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិការខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ មេសា បានទទួលជួបពិភាក្សាការងារ និងពិសារអាហារពេលព្រឹកជាមួយលោក ង្វៀង សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃប្រទេសវៀតណាម នៅសណ្ឋាគារ នៃការស្នាក់នៅរបស់ថ្នាក់ដឹកនាំកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ចំពោះការរីកចំរើន និងសមិទ្ធិផលរីកចំរើនជាច្រើនរបស់ប្រទេសវៀតណាម ព្រមទាំងមានកំណើនសេដ្ឋកិច្ចខ្ពស់យ៉ាងឆាប់រហ័ស។
សម្តេចតេជោ បានបន្តថា ពិតជារីករាយដែលបានពិភាក្សា ផ្លាស់ប្តូរមតិប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមកទទួលដោយផ្លែផ្កា និងប្រសិទ្ធភាពលើបញ្ហាទំនាក់ទំនងទ្វេរភាគី ក៏ដូចជាបញ្ហាំបន់ និងពិភពលោក ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពូនជ្រ៉ំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តការ។
ជួយគ្នានេះលោក នាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ជូន ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើអោយកម្ពុជាមានការរីកចំរើនខ្ពស់។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមាន ការ រីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមាន ការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។
សូមជំរាបថា កន្លងទៅថ្នាកដឹកនាំកម្ពុជា វៀតណាម ធ្លាប់បានប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាដែលនៅសេះសល់ ដូចជា ខណ្ឌសីមា និងបោះបង្កោលព្រំដែន និងការសំរេចអោយបានទំហំពាណិជ្ជកម្ម៥ពាន់លានដុល្លានៅឆ្នាំ២០២០ ផែនការមេតភ្ជាប់លើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅតាមព្រំដែនផងដែរ៕