បន្ទាយមានជ័យ ៖ ជាការពិតណាស់នៅមុនរដូវចូលឆ្នាំ ក៏ដូចក្រោយចូលឆ្នាំរាប់ទាំងរដូវបុណ្យភ្នំផងនោះ ពលករខ្មែរនៅតែមានការចាញ់បោកមេខ្យល់ ដើម្បីលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ដែលប្រឈមនឹងគ្រោះថ្នាក់ ស្ទើររៀងរាល់ថ្ងៃ។
សមត្ថកិច្ចបានរាយការណ៍ថា ពលករខ្មែរប្រុស ស្រីរួមទាំងតូចៗត្រូវកម្លាំងនគរបាលការពារព្រំដែនគោក៨១៥ បានចេញល្បាតហើយប្រទះឃើញនៅចំណុចភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលបំរ៉ុងឆ្លងដែនខុសច្បាប់សរុប ១១៤នាក់ ក្នុងនោះស្រី ៤៨នាក់ និងកុមារ ៩នាក់។
តាមរបាយការកម្លាំងនគរបាលបញ្ជាក់ថា ពលករដែលបំរ៉ុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ នោះគីមកពីបណ្ដាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា ខេត្តពោធ៏សាត់ ចំនួន១១នាក់/ខេត្តកំពត០១នាក់/ខេត្តបាត់ដំបង១៩នាក់/ខេត្តព្រៃវែង២៤នាក់/ខេត្តបន្ទាយមានជ័យ២៦នាក់/ខេត្តកំពងធំ០១នាក់/ខេត្តសៀមរាប់១០នាក់/ឩត្តមានជ័យ៣នាក់/ស្វាយរៀង៣នាក់/កំពងចាម៨នាក់និងខេត្តត្បូងឃ្មុំ១នាក់។
លោកនាយប៉ុស្ដ៏ស្ពាន ហេង ប៉ូរ៉ាម៉ូ ប្រាប់តាមទូរស័ព្ទថា ពលករប្រុស ស្រីទាំងអស់នោះ ក្រោយពីធ្វើការណែនាំរួចរាល់ បានអនុញ្ញាតឲ្យពួកគាត់វិលទៅស្រុកកំណើតរៀងៗខ្លួន ព្រោះពួកគាត់នៅខេត្តផ្សេងគ្នា។លោកបន្តថា ករណីឆ្លងដែនខុសច្បាប់គីជាកត្តាប្រឈមទៅនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង ដោយបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ចេញទៅធ្វើការនៅប្រទេសថៃ ត្រូវយល់ឲ្យច្បាស់ពីរបៀបរបប និងច្បាប់ទម្លាប់របស់កម្ពុជា និងថៃ ដើម្បីចៀសផុតពីទោសទណ្ឌនានា៕video_2019-04-28_14-50-25