ភ្នំពេញ៖ កូនប្រុសរបស់លោក គង់ គាំ ឈ្មោះ គង់ សភា ជាតំណាងរាស្ត្រ និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង កាលពីម៉ោង១០:៣០នាទី ព្រឹកថ្ងៃទី១៣ មិថុនា ត្រូវសកម្មជនក្នុងខេត្តនេះប្រមាណ១០នាក់ បានឡើងមកជួបជុំនៅទីស្នាក់ការកណ្តាលរបស់គណបក្សក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញ្ញតិតវ៉ាជូនលោកសម រង្ស៊ី និងលោកកឹម សុខា ស្នើដកចេញពីអនុប្រធានក្រុមការងារប្រចាំខេត្តស្វាយរៀង។
លោក សំ រតនា តំណាងក្រុមអ្នកមកតវ៉ាបានបញ្ជាក់ថា មូលហេតុនៃការតវ៉ាដកលោក គង់ សភា ចេញពីអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀងនេះ ព្រោះលោក គង់ សភា បានរៀបចំបញ្ជីបេក្ខជនសម្រាប់ក្រុមការងារថ្នាក់ខេត្ត ដាក់តែបក្ខពួក និងអ្នកអែបអបខ្លួនដោយគ្មានការប្រជុំសម្រេចឲ្យទូលំទូលាយតាមបែបប្រជាធិតេយ្យនោះទេ។
លោក សំ រតនា សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង បានឲ្យដឹងថា ញ្ញតិតវ៉ានោះ ត្រូវបានប្រគល់ជូនលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ហើយលោកយឹម សុវណ្ណ សន្យាថា នឹងជូនទៅកាន់លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាននិងអនុប្រធានគណបក្ស ដើម្បីប្រជុំដោះស្រាយលើបញ្ហានេះ។ បន្ទាប់ពី បានចូលជួបថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពិភាក្សាលើការតវ៉ានោះរួចមក សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀងបានវិលត្រលប់ទៅផ្ទះវិញ នៅរសៀលថ្ងៃទី១៣មិថុនា។
គួររំលឹកថា កន្លងមកថ្មីៗនេះ សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ក៏បានស្នើឲ្យដកលោកតំណាងរាស្ដោយ៖ត្រ ជា ប៉ូច ចេញពីប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តកំពតផងដែរ៕ ដោយ៖ខេមា
លោក គង់ សភា អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង