ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ដ៏​ទំនើប​នឹង​វាយលុក​លើ​ពួក​ឧទ្ទាម​នៃ​រដ្ឋ​អ៊ិ​ស្លាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2014 ក+ ក-

កងទ័ព​អ៊ីរ៉ាក់​នឹង​ចាត់​ឲ្យ​ឧ​ទ្ធ​ម្ភា​ចក្រ​វាយលុក Mi-28N​ទើប​នាំចូល​ពី​រុស្ស៊ី ប្រតិបត្តិ​ការវាយ ប្រហា​រលើ​ពួក​ឧទ្ទាម​នៃ​រដ្ឋ​អ៊ិ​ស្លាម​។​ឧ​ទ្ទ​ម្ភា​ចក្រ​វាយ លុក Mi-28N ដែលមាន​រហស្សនាម​ថា “​ព្រានប្រមាញ់​រាត្រី​” ត្រូវបាន​បំពាក់​ប្រព័ន្ធ​អាវុធ​ដ៏​ខ្លាំងក្លា ហើយ​វា​នឹង​ក្លាយជា​ឧបករណ៍​ដ៏​ស័​ក្ខិ​សិទ្ធិ សម្រាប់ធ្វើ​ឲ្យ​រដ្ឋ​អ៊ិ​ស្លាម​ជ្រុលនិយម IS ចុះ​ញ៉ម ។​

Mi-28N ត្រូវបាន​អភិវឌ្ឍ​ពី​ឧទ្ធម្ភាគចក្រ​វាយលុក Mi-28A ដែល​មុននេះ ពុំ​ត្រូវបាន​ឲ្យ​តម្លៃ​ខ្ពស់ ក្នុងការ​ប្រកួត​នឹង Ka-50 ។ ប៉ុន្តែ ក្រោយ​ការអភិវឌ្ឍន៍​បន្ថែម វា​ត្រូវបាន NATO ផ្តល់​រហ្សនាម​ថា​ជា “​ព្រានប្រមាញ់​រាត្រី​” ។​វា​ត្រូវ​បានរៀបចំ​ឡើងវិញ សម្រាប់​អនុវត្ត​ភារកិច្ច​ផ្គត់ផ្គង់​សព្វាវុធ រារាំង និង​ប្រឆាំង​រថពាសដែក ។ វា​គឺជា​ឧ​ទ្ធ​ម្ភា​គ​ច្រក​សម្រាប់តែ​ការវាយប្រហារ​ដោយ​ពុំ​ធ្វើការ​ដឹកជញ្ជូន​ទ័ព​ទេ ។​
ព្រានប្រមាញ់​រាត្រី​នេះ ត្រូវបាន​បំពាក់​បន្ថែម​រ៉ា​ដា​មួយ​ដើម្បី​ស្វែងរក​គោលដៅ​ប្រភេទ Kinzhal V និង Arbalet ។ នោះ​គឺជា​រ៉ា​ដា​ប្រភេទ​អេឡិចត្រូនិក ជួយ​រកឃើញ​គោលដៅ​ទាំងថ្ងៃទាំងយប់ ។​

Mi-28N មាន​ប្រព័ន្ធ Sensor ទំនើប មាន​រ៉ា​ដា​កំណត់​គោលដៅ​សម្រាប់​កាំជ្រួច​ប្រឆាំង​រថក្រោះ ។ ព័ត៌មាន​ត្រូវបាន​បញ្ជូនមក​មួក​ពាក់​លើ​ក្បាល​របស់​អ្នកបើកបរ ។​អាវុធ​បំពាក់​លើ​នោះ ពិតជា​ខ្លាំងក្លា​ណាស់​ដូចជា កាំជ្រួច​ប្រឆាំង​រថក្រោះ 9M120 Ataka ១៦ គ្រាប់ មាន​ក្បាល​គ្រាប់ ២ ថ្នាក់ ទម្លុះ​បាន​ដែក​កម្រាស់ ៩៥០ មី​លី​ម៉ែត្រ ហើយនឹង​រ៉ូ​កែ​ត S-13 ឬ S-8 ព្រមទាំង​កាំភ្លើង​ស្វ័យប្រវត្តិ 2A.42 ៣០ មី​លី​ម៉ែត្រ បាញ់​ចេញ ៥៥០ គ្រាប់ ក្នុង​១​នាទី ក្នុង​រយៈ​ចម្ងាយ ១៥០០ ម៉ែត្រ សម្រាប់​គោលដៅ​សេរី និង ២៥០០ ម៉ែត្រ សម្រាប់​គោលដៅ​ពី​អាកាស ៕​តាម ksn
Untitled-1

Untitled-1Untitled-1Untitled-1

Untitled-1