ភ្នំពេញ ៖បុរសវ័យ ២៩ឆ្នាំម្នាក់ ជាបុគ្គលិកក្រុមហ៊ុនលក់អចលនៈទ្រព្យ KH Land ត្រូវស្ត្រីជាប្រពន្ធ រួមទាំងម្តាយក្មេកកាប់ និងចាក់បណ្តាលឲ្យស្លាប់ ក្នុងពេលប្រតាយប្រតប់គ្នា ដោយសារមានទំនាស់ ក្នុងគ្រួសារ រឿងប្រពន្ធសុំលុយមួយម៉ឺនរៀល តែប្តី(ជនរងគ្រោះដែលស្លាប់) មិនអោយ ។
ស្ត្រីជាប្រពន្ធ និងស្ត្រីជាម្តាយក្មេក ត្រូវបាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួន ខណៈដែលអ្នក ទាំងពីរនាក់ ម្តាយកូនបានចូលសារភាព កាលពីវេលាម៉ោង ប្រមាណ ៨យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់រួមគ្នាសម្លាប់ប្តី និងជាកូនប្រសាររបស់ខ្លួន កាលពីវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២៤ ខែឧសភា នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង តាមផ្លូវបេតុង ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីសង្ស័យទាំងពីរនាក់ មាន ១-ឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នាំ ជាម្តាយ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេរបាសក់ ខណ្ឌចំការមន និង២-ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ ជាប្រពន្ធ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។ ចំណែក បុរសរងគ្រោះឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ KH Land បានស្លាប់នៅក្នុងបន្ទប់ជួលខាងលើជាមួយគ្នា។
តាមព័ត៌មានបានអោយដឹងថា ជនសង្ស័យ និង ជនរងគ្រោះបានរៀបការនឹងគ្នានៅថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៩ ហើយ បាននាំគ្នាមកស្នាក់នោះផ្ទះកើតហេតុ ។ នៅវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២៤ ខែឧសភា ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយប្តីចំនួនមួយម៉ឺនរៀល តែប្តីមិនព្រម ឲ្យ ក៍កើតមានទំនាស់គ្នាបែកផ្សែង។ ខណៈនោះបុរសជាប្តីក៍បានច្របាប់ស្ត្រីជាប្រព្ធឈ្មោះ ង៉ូយ សុម៉ារី ហើយនាងក៍បានស្រែកអោយម្តាយជួយ។
ប្រភពបន្តទៀតថា ភ្លាមនោះ ជនសង្ស័យជាម្តាយឈ្មោះ គឹម ធីតា ក៍ទាញកាន់កាំបិតតាំងបុ័ងតោ មកកាប់លើជនរងគ្រោះជាកូនប្រសារចំកញ្ចឹងក បណ្តាលឲ្យដួល។ ដោយសារតែខ្លាចតដៃស្រ្តីជា ប្រពន្ធឈ្មោះ ង៉ូយ សុម៉ារី បានខ្សែភ្លើង និងស្កុតចងរុំដៃនិងជើងរួច យកកូនកាំបិតចាក់ចំនួន ២ កាំបិតទៅលើប្តី បណ្តាលអោយស្លាប់តែម្តង។
តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីរួមដៃគ្នាកាប់ និងចាក់សម្លាប់ប្តីរួចហើយ ក៍បានចាក់សោរ បន្ទប់ និងបាននាំគ្នាទៅប្រាប់ឪពុក ដែលជាមន្ត្រីនគរបាល គាត់ក៏បានណែនាំអោយចូលសារភាព ហើយត្រូវនគរបាលចាប់ឃាត់ខ្លួនតែម្តង ។
តាមព័ត៌មានបានអោយដឹងថា កន្លងមកបន្ទាប់ពីរៀបការរួច ២នាក់ប្តីប្រពន្ធតែមានទំនាស់គ្នា ក្នុង គ្រួសាររឿងប្រចណ្ឌ បន្ទាប់ពីប្រពន្ធសុំប្តីទៅចុះសំបុត្រអាពាហ៍ពិហាហ៍ តែប្តីមិនព្រមទៅសោះ ដោយចេះតែគេចវេសថា ចាំ ២ឆ្នាំទៀតសិន ។ លុះនៅថ្ងៃទី២៣ ខែឧសភា នេះ ស្រ្តីជាប្រពន្ធ បាន ហៅម្តាយរបស់ខ្លួន ឲ្យមកជួយមើលប្តីដែលមានជំងឺ មិននឹកស្មានថា មានទំនាស់គ្នា ឈានទៅកាប់ សម្លាប់បែបនេះសោះ៕