ភ្នំពេញ៖តុលាការក្រុងភ្នំពេញកាលពីរសៀលថ្ងៃទី១៥មិថុនា នេះ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារលោក ថោង សារ៉ាត់ ២ឆ្នាំកន្លះ និងឪពុកម្ដាយរបស់លោកក្នុងម្នាក់ៗ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់២លានរៀល ពីបទរក្សាទុកអាវុធខុសច្បាប់។
គួរជម្រាបថា សំណុំរឿងរបស់លោក ថោង សារ៉ាត់ ម្ចាស់បូរី និងនំប៉័ងប៉ាតេ ៩៩៩ ត្រូវបានសមត្ថកិច្ចចាត់ការជាបន្តបន្ទាប់ បន្ទាប់ពីអង្គរក្សរបស់លោក៤នាក់ ត្រូវបានសមត្ថកិច្វឃាត់ខ្លួនដោយជាប់សង្ស័យលើករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នៅកណ្ដាលទីក្រុងភ្នំពេញ កាលពីចុងឆ្នាំ២០១៤កន្លងទៅ។
បន្ទាប់មក សមត្ថកិច្ចបានបើកការស្រាវជ្រាវក្នុងប្រតិបត្តិការមួយចុះឆែកឆេរក្នុងផ្ទះរបស់លោក ថោង សារ៉ាត់ និងឪពុកម្ដាយរបស់លោក ហើយបានរកឃើញ និងដកហូតអាវុធខុសច្បាប់មួយចំនួន។
សវនាការប្រកាសសាលក្រម សំណុំរឿងលោក ថោង សារ៉ាត់ កាលពីរសៀលថ្ងៃនេះមិនពាក់ព័ន្ធនឹងសំណុំរឿងសង្ស័យឃាតកម្មលើឧកញ៉ា អ៊ឹង ម៉ីងជឺ នោះទេ ។ចំណែកសវនាការលើករណីសង្ស័យបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ តុលាការនៅមិនទាន់សម្រេចនៅពេលណានៅឡើយ ៕ដោយ៖រដ្ឋា
លោក ថោង សារ៉ាត់ (ឆ្វេង) ម្ចាស់បុរី៩៩៩ និងឪពុកម្ដាយរបស់លោក
RFA