បន្ទាយមានជ័យ ៖ យុវជនមួយក្រុមត្រូវបានបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យដោយកម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកនិងគ្រាប់ដែលលាក់ទុកនៅក្នុងបន្ទប់ជាច្រើនថង់។
លោក វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានអោយដឹងថានៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩កម្លាំងបានឃាត់ធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោៈ សៃ វ៉ាន់ ណាន់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ដែលសំងំលាក់ខ្លួនក្នុងបន្ទប់លេខ៤នៃផ្ទះសំណាក់មួយកន្លែងយីហោ ស្រេងល្អ ដែលស្ថិតភូមិ អូរជ្រៅ សង្កាត់ក្រុងប៉ោយប៉ែត។ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានឆែកឆេររកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ១២កូនថង់តូច និង ១២កូនថង់តូចទៀតកិបនិងលុយក្រដាស១០០ៗរៀលហើយថ្នាំគ្រាប់ WY ចំនួន៣៧គ្រាប់ និងជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន១គ្រឿង ដបកែឆ្នៃចំនួន០១។អធិការក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត បានបន្តទៀតថា ក្រោយធ្វើការសាកសួរមុខសញ្ញាសង្ស័យសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន០៨នាក់បន្ថែមទៀតដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៤កូនថង់តូច និងដបកែឆ្នៃសំរាប់ជក់ថ្នំាញៀនចំនួន០១ផងដែរ។ លុះដល់ម៉ោង ១៧និង៤៥ នាទី ថ្ងៃខែឆ្នាំដដែលបានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោៈ រឿន សារុន ហៅ ប៊ីនៅចំណុចផ្លូវសុខភាពស្ថិតនៅភូមិ បាលិលេយ្យ២ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា ចំនួន១កូនថង់ធំល្មមដែលជនសង្សយ័ វេចខ្ចប់ និងថង់ខ្មៅ។ពេលឃាត់ខ្លួនជនសង្ស័យបានប្រតាយប្រតប់គ្នារួចក៏គ្រវែងលើស្មៅ។
ក្នុងហេតុការណ៍ឃាត់ខ្លួនជនសង្ស័យចុងក្រោយនេះសមត្ថកិច្ចក៏ឈានទៅឃាត់ខ្លួនជនសង្ស័យយម្នាក់ទៀតឈ្មោះ ឆៃ កុសល់ (ហៅម៉ៅ) ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជយ័ពីបទប្រើប្រាស់៕ ដោយ ៖ ន.វ.