ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយពេលសន្តិសុខរបស់បុរីប៉េងហួតព្រួតវាយទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជិវិតនៅក្នុងការដ្ឋានបុរីប៉េងហួតស្ថិតនៅភូមិព្រែថ្លឹង សង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញកាលពីម៉ោង៦និ៣០នាទីយប់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩។ជនរងគ្រោះមានឈ្មោះសាន វណ្ណះអាយុ៣៥ឆ្នាំស្នាក់នៅម្តុំកើតហេតុខាងលើ។
ប្រភពព័ត៍មានពីបងស្រីបុរសរងគ្រោះខាងលើបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានទៅលេងផ្ទះរបស់បងស្រីនៅក្បែរការដ្ឋានបុរីប៉េងហួត ដោយជនរងគ្រោះបានដើរចូលទៅលេងខាងក្នុងការដ្ឋានពេលនោះក្រុមសន្តិសុខក៏បានព្រួតគ្នាចាប់ជនរងគ្រោះវាយរហូតដាច់ខ្យល់ស្លាប់ហើយក៏នាំគ្នាលើកដាក់រទេះរុញសពជងរងគ្រោះយកមកដាក់ខាងក្រៅការដ្ឋាន ទើបផ្អើលដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះប្តឹងសមត្ថកិច្ចភ្លាមៗនោះលោកវរះសេនីយ៏ឯក ជឹមស៊ីថាអធិការខណ្ឌដង្កោបានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់យកទៅកាន់អធិការដ្ឋានខណ្ឌដង្កោ។
លុះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩កម្លាំងនគរបាលព្រទណ្ឌខណ្ឌដង្កោសហការណ៏ជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលជើងឯកបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ២នាក់បន្ថែមទៀត។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួនបានរួមមានទី១៖ឈ្មោះចាន់អេម អាយុ៣២ ឆ្នាំមុខរបរសន្តិសុខបុរីប៉េងហួត
ទី២៖ឈ្មោះឈិត ណាង អាយុ៣៤ឆ្នាំមុខរបរសន្តិប៉េងហួត
ទី៣៖ ឈ្មោះផូ ភក្តី អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខប៉េងហួត
និងទី៤៖ឈ្មោះ យុក សំកុល អាយុ៣៣ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើកំពុងតែធ្វើការសាកសួនិងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ស.ស.