រថយន្តអង្គរក្ស​លោក សម រង្ស៊ី ក្រឡាប់នៅ​វាលរេញ ​របួសធ្ងន់​ស្រាល​ ៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2015 ក+ ក-

​ព្រះសីហនុ​៖ រថយន្ត​អង្គរក្ស​របស់លោក សម រង្ស៊ី បាន​ក្រឡាប់​នៅវេលា​រសៀល​ថ្ងៃទី​១៥ មិថុនា នេះ ខ​ណៈធ្វើដំណើរ​វិលត្រឡប់​ពី​ខេត្ត​ព្រះសីហនុ​មកកាន់​រាជធានី​ភ្នំពេញ​វិញ​បណ្តាល​ឲ្យ​អង្គរក្ស​ចំនួន ៧​នាក់ រងរបួស​ធ្ងន់ និង​ស្រាល​នៅ​ចំណុច​ភូមិ​ស្ទឹង​ឆាយ ក្នុង​ខណ្ឌ​ព្រៃនប់ គីឡូម៉ែត្រ​លេខ​១៥៣-១៥៤ លើ​ដង​ផ្លូវជាតិ​លេខ​៤ ។​

សមត្ថកិច្ច​បាន​រាយការណ៍​ថា ហេតុការណ៍​ក្រឡាប់​រថយន្ត​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៣-១៥៤ ស្ថិតក្នុង​ភូមិ​ស្ទឹង​ឆាយ​ខាង​ត្បួ​ង សង្កាត់​វាលរេញ ខណ្ឌ​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ អង្គរក្ស​ទាំង​៧​នាក់​នោះ ត្រូវ​សង្គ្រោះ នៅ​ពេទ្យ​ឯកជន​មួយ នៅ​ផ្សារ​វាលរេញ ខណ្ឌ​ព្រៃនប់ មុននឹង​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ CT ខេត្ត​ព្រះសីហនុ​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​អង្គរក្ស លោក សម រង្ស៊ី គឺ​លោក ឡុង រី ឲ្យ​ដឹងថា រថយន្ត​អង្គរក្ស លោក សម រង្ស៊ី ដែល​បើក​អម​ពីក្រោយ រថយន្ត​លោក សម រង្ស៊ី ពេលធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះ​មក​ភ្នំពេញ​នោះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡាន នៅ​ចំណុច​ភូមិ​ស្ទឹង​ឆាយ សង្កាត់​វាលរេញ ខណ្ឌ​ព្រៃនប់ នៅវេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃទី​១៥ មិថុនា​នេះ​។​

​លោក ឡង់ រី បញ្ជាក់ទៀតថា បញ្ហា​គ្រោះថ្នាក់​នេះ ដោយសារតែ​រថយន្ត​អង្គរក្ស​បាន​បើក គេច​ពី​ឡាន​កុង​ទី​ន័​រ ដែល​បើក​បញ្ច្រាសទិស​គ្នា ហើយ​រអិល​ផ្លូវ​គ្រូ​ស​ក្រហម​ក៏​រេរ​ចង្កូត​ក្រឡាប់​តែម្ដង​។​

​លោក​បញ្ជាក់ថា រថយន្ត​របស់លោក សម រង្ស៊ី វិញ​ពុំមាន​បញ្ហា​អ្វី​ទេ​។ ចំណែក​អ្នករងរបួស​ទាំង​៧​នាក់​នោះ ត្រូវបាន​ដឹក​យកទៅជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខណ្ឌ​ព្រៃនប់​ភ្លាមៗ ដោយសារ​អ្នករបួស​ទាំងនោះ មាន​អ្នកខ្លះ​បាក់ដៃ អ្នកខ្លះ​ប៉ះ​ត្រូវ​ក្បាល​ជាដើម​៕ K K

cvbngu

bhgtyu

mnkiu

kiju