ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ មិថុនា នេះ
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នឹងសម្ភោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើរជើងនាងគង្ហីង ដែលបំពាក់ដោយជណ្តើរយន្តដ៏ទំនើបជាផ្លូវការ។
តាមការប្រកាសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងស្ពានអាកាសថ្មើរជើងនាងគង្ហីង សាងសង់ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។
នៅពេលដែលស្ពានអាកាសថ្មើរជើងដាក់ឲ្យប្រើប្រាស់ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើងក្នុងពេលចង់ធ្វើដំណើរឆ្លងកាត់ផ្លូវ៕