ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចូលរួមមន្ត្រីក្រសួងសុខាភិបាល សម្របសម្រួលដោយអ្នកស្រី កែវ សុគន្ធា
ព្រះរាជ្ញារងសាលាដំបូងរាជធានីភ្នំពេញសហការកម្លាំងសមត្ថកិច្ចចំរុះចុះឆែកឆេរទីតាំងផ្ទះល្វែងផលិតឡេ ចែកចាយ មួយកន្លែង ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ៩នឹង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះល្វែងលេខ៣១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សហប្រត្តិការនេះដឹកនាំដោយ ឧត្ដមសេនីយ៍ទោ ឡុងស្រេង អនុ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយមន្ដ្រីក្រសួងសុខាភិបាល រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីអ្នកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងក្រុមហ៊ុន ហុង ថន ខសបេធីក ដែលផលិតឡេគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត និងគ្មានច្បាប់ពីក្រសួងសុខាភិបាល ។
ប្រតិបត្តិការណ៍នេះ បានធ្វើការដកហូតឡេជាច្រើនប្រភេទបានជាង១០តោនខ្លុមបេរក្សាទុកនៅនឹងកន្លែងជាបណ្ដោះអាសន្ន និងនាំខ្លួនស្ត្រី ២នាក់ ទៅសាកសួរនៅនាយកដ្ឋាប្រឆាងំបទល្មើសក្រសួងមហាផ្ទៃដើម្បីចាត់ទៅតានីតិវិធី៕