អភិបាលថ្មីនៃខេត្តព្រះសីហនុ ប្រកាសប្តេជ្ញាប្រើយន្តការ១៣ចំណុចដើម្បីអភិវឌ្ឍន៍ខេត្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2019 ក+ ក-

ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ ត្រូវបានប្រកាស តែងតាំងជាអភិបាលខេត្ត ព្រះសីហនុជាផ្លូវការ ជំនួសលោក យន្ត មីន អតីតអភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ ដែលត្រូវបានផ្លាស់ប្ដូរតំណែងដំឡើងឋាវៈទៅជារដ្ឋលេខាធិការក្រសួង ការពារជាតិ។


ក្នុងពិធិនេះ លោក គួច ចំរើន មានប្រសាសន៍ថា “ដើម្បីជាសក្ខីភាពឆ្លើយតប នឹងការផ្តល់នូវការ គាំទ្រ និងជំនឿជឿជាក់ ប្រកបដោយទំនុកចិត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកបានឡើងប្តេជ្ញាចិត្តនូវចំណុច សំខាន់ ១៣ចំណុច”។

លោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ប្រកាសប្រើយន្តការ ១៣ចំណុច ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ រួមមានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ អនុវត្តឱ្យបានខ្ជាប់ ខ្ជួន នូវកម្មវិធីនយោបាយ, ខិតខំគោរព ពង្រឹងការគ្រប់គ្រងដឹកនាំ ប្រកបដោយប្រសិទ្ធភាព តម្លាភាព ក្នុងការបំពេញភារកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ លុបបំបាត់រាល់បាតុភាពអសកម្មនានា ដែលធ្វើ ឲ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ , អភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ពិសេសការ រៀប ចំកែលំអ សោភ័ណភាពទីក្រុងឆ្នេរសមុទ្រ ,ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់,ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងស្ថិតិជនអន្តោប្រវេស ន៍ កម្មករចំណាកស្រុកឱ្យបានច្បាស់លាស់។

ឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើក ឡើងអំពីបញ្ហាប្រឈមមួយចំនួនរួមមាន ៖ ១-ទំនាស់ដីធ្លី ការគ្រប់គ្រងដីធ្លី ២-គុណ ភាពសំណង់ ៣-សន្ដិសុខនៅកោះរ៉ុង និងបណ្ដាកោះដែលចំណុះក្រុងព្រះសីហនុ ៤-ហេដ្ឋារចនា សម្ព័ន្ធផ្លូវ គមនាគមន៍ និងទី៥-រួមគ្នាដោះស្រាយបញ្ហាលូ ទឹកកខ្វក់ ទឹកភ្លៀង ដែលខេត្តព្រះសីហនុ កំពុងជួបប្រទះ នៅតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយនេះ ហើយទាមទារឲ្យដោះស្រាយជាបន្ទាន់៕