ជនជាតិបារាំងវ័យ២៩ឆ្នាំម្នាក់ចាក់សាំងដុតខ្លួន នៅចំណុចឃុំព្រែកអញ្ចាញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2019 ក+ ក-

ដោយ ៖ សហការី

កណ្តាល ៖ បុរសជនជាតិបារាំងវ័យ២៩ឆ្នាំម្នាក់ មិនដឹងថា មានវិបត្តិផ្លូវអារម្មណ៍បែបណានោះទេ ខណៈដែលកំពុងដើរតាមផ្លូវសុខៗ ស្រាប់តែស្ទុះយកបានដបសាំង ពីកផ្ទះអ្នកលក់ មកចាក់ស្រោចលើខ្លួន ហើយដុតឆេះរលាក ផ្អើលប្រជាពលរដ្ឋ ពួយពន្លត់។ សមត្ថកិច្ចឃើញសភាពមិនស្រួល ជួយអន្តរាគមន៍ ចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៦ ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

តាមការពិនិត្យលើលិខិតឆ្លងដែន ជនរងគ្រោះមានឈ្មោះ AUDOIN YANN ភេទប្រុស ឆ្នាំកំណើតថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩០ ជនជាតិបារាំង មានលិខិតឆ្លងដែនលេខ13A129466 ចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៣ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថាមុនកើតហេតុ គេឃើញជនរងគ្រោះដើរតាមបណ្តោយផ្លូវជាតិលេខ៦ ពីជើងទៅត្បូង លុះដើរមកដល់កន្លែងកើតហេតុ ស្រាប់តែជនរងគ្រោះបានស្ទុះទៅយកដបសាំងនៅមុខផ្ទះរបស់ពលរដ្ឋដាក់លក់ក្បែរចិញ្ចើមផ្លូវ មកចាក់ស្រោចខ្លួនឯង រួចដុត ដោយពុំដឹងជាមានមូលហេតុអ្វីនោះទេ បណ្តាលឲ្យឆេះរលាកពេញខ្លួនរងរបួសយ៉ាងធ្ងន់។ ភ្លាមៗនោះ ក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង ស្ទុះមកនាំគ្នាជួយពន្លត់ រួចឃាត់មិនឲ្យទៅណា តែបុរសចណជាតិបារាំងនោះ មិនស្តាប់ ក៏បន្តដំណើរទៅមុខទៀត រហូតមកដល់ចំណុចមុខរោងចក្រស៊ិចផ្លើស ប្រជាពលរដ្ឋ សមត្ថកិច្ចឃើញមានសភាពមិនស្រួល ក៏ជួយអន្តរាគមន៍ ហៅរថយន្ដសង្គ្រោះ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង ៕