ពិធី​ដង្ហែ និង​បូជាសព​សម្តេច ជា ស៊ីម ដ៏​សែន​ក្រៀមក្រំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2015 ក+ ក-

​ភ្នំពេញ​៖ ពិធី​ដង្ហែ​សព​សម្តេច ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ម៉ោង ៧:០០​នាទី​ព្រឺ​ក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥​នេះ បានចាប់ផ្តើម​ដង្ហែ​ចេញពី​ភូមិគ្រឹះ​លេខ​១២ ផ្លូវ​លេខ​៤៦២ តាម​មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះសីហនុ វិថី​សុធារស ឆ្ពោះទៅកាន់​ឈាបនដ្ឋាន​មុខ​វត្ត​បទុម​វ​តី​។​

​នៅ​មេរុ បូជា មុខ​វត្ត​បទុម​វ​ត្តី ក៏មាន​វត្តមាន​របស់​ថ្នាក់​នាំ​ដឹកនាំ​កំពូលៗ អង្គទូត ព្រមទាំង​មាន​ព្រះរាជ​វត្តមាន​ព្រះមហាក្សត្រ សម្តេចម៉ែ និង​វត្តមាន​របស់​សម្តេច​ហ៊ុនសែន និង​សម្តេច​ភរិយា សម្តេច​ហេង​សំរិន និង​ភរិយា សម្តេច​សាយឈុំ និង​ភរិយា សម្តេច​សខេង និង​ភរិយា រួមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​ផ្សេងទៀត​។ ក្នុងនោះ ក៏មាន​វត្តមាន​របស់​លោក​សមរង្ស៊ី និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប ចូលរួម​ផងដែរ​។

​ចំណែក​ផ្លូវ​សំខាន់ៗ​មួយចំនួន​ដែលជា​គោលដៅ​ពិធី​នេះ​ត្រូវបាន​បិទ​ជា បណ្តោះអាសន្ន​រហូតដល់​ដល់​ចប់​ពិធី​ដង្ហែ​សព​សម្តេច ជា ស៊ីម ទើប​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​។​
​ក្បួន​ដង្ហែ​តាម​រថយន្ត បានធ្វើ​ឡើង រហូតដល់​វិមានឯករាជ្យ​។ ចាប់ពី​វិមានឯករាជ្យ​ទៅដល់​មេរុ នៅមុខ​វត្ត​បទុម​វ​ត្តី ជា​ក្បួន​ដង្ហែ​ថ្មើរជើង ដែលមាន ៣២ ផែន រួមមាន ផែន​យុវជន សិស្ស​និស្សិត សហគមន៍​ចិន សហគមន៍​វៀតណាម សហគមន៍​ជនជាតិភាគតិច មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ចូលរួម​។​

​នា​ព្រឹក​ថ្ងៃទី​១៩​មិថុនា​នេះ មាន​ស្ថានីយទូរទស្សន៍​ចំនួន ៥​រួមមានៈ ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក ទូរទស្សន៍​បាយ័ន ទូរទស្សន៍ CTN ទូរទស្សន៍​អប្សរា និង​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បានដាក់​រថយន្ត​បំពាក់​ម៉ាស៊ីន​ឧបករណ៍​ផ្កាយរណប តាម​ទីតាំង​បន្ត​បណ្តាក់​គ្នា ផ្សាយ​ផ្ទាល់​នូវ​ពិធី​ដង្ហែ និង​បូជាសព​សម្តេច ជា ស៊ីម ដ៏​អធិកអធម​និង​ក្រៀមក្រំ​នេះ​។​

​សម្តេច ជា ស៊ីម បានទទួល​មរណភាពនៅ​ថ្ងៃទី​៩៨ ខែមិថុនា ឆ្នាំ​២០១៥ ក្នុង​ជន្មាយុ ៨៣​ឆ្នាំ​។ សព​របស់​សម្តេច ត្រូវបាន​ដង្ហែ​ពី​ភូមិគ្រឹះ​របស់​សម្តេច នៅ​បុរី​ចំការមន មកកាន់​មេរុ ដែល​ស្ថាបនា​នៅមុខ​វត្ត​បទុម​វ​ត្តី​ដើម្បី​បំពេញ​កិច្ច​បូជា​តាម​គន្លង​ប្រពៃណី​កម្ពុជា​៕ដោយ៖ រដ្ឋា

hbygc

bvhgc

fvgqc