អ្នកយកព័ត៌មាន​២​នាក់ ត្រូវ​ឃាត់ខ្លួន​នៅ​ច្រករបៀង​(​ដើម​គ​)​ខុសច្បាប់​របស់​វរ​ន​គរ​បាល​៨៩១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2015 ក+ ក-

​ប៉ោយប៉ែត​៖អ្នកយកព័ត៌មាន​២​នាក់ ត្រូវ​ នគរបាល​ការពារ​ព្រំដែន​គោក​ឈរជើង​នៅ​ច្រករបៀង(ដើមគ)ដែល​មិន​ផ្លូវការ​មួយ​ស្ថិត​ក្នុងភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខ​ណៈអ្នក​កាសែត ២​នាក់ នោះ ចុះ​យក​ព័ត៌មាន ក្រោយពេល​ពួកគេ​ទទួលបាន​សេចក្តីរាយការណ៍​ថា​ នៅ​ទីនោះ​មាន​ភាពមិនប្រក្រតី​ខុសច្បាប់​ជាច្រើន​។​

ករណី​គំរាមកំហែង​សេរីភាព​សារ​ព័ត៌មាន​ខាងលើនេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតនៅ​ច្រករបៀង​ក្នុង​ចំណុច​ភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ធ្វើឲ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។​

មន្ត្រី​អាជ្ញាធរ​មួយរូប​បាន​បញ្ជាក់ថា បុរស​ដែល​ត្រូវគេ​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ នី​ម វណ្ណា អ្នកយកព័ត៌មាន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ម្នាក់ទៀត​ជា​មិត្ត​រួម​អាជីព ឈ្មោះ ធី​ម ថា ត្រូវ​បុរស​ម្នាក់​ស្លៀកពាក់​ស៊ីវិល​តាំងខ្លួន​សមត្ថកិច្ច​ចេញមុខ​ឃាត់ខ្លួន​ដកហូត​ទូរស័ព្ទ ម៉ាក​សាំ​សុង ខណៈដែល​អ្នក​ទាំងពីរ​ថតរូប​ភាព​នៅ​ទីនោះ ប​ន្ទាប់​ពី​ទទួលបាន​ព័​ត៍​មាន​ថា មាន​បទល្មើស​កើតឡើង​នៅ​តំបន់​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ចំណុច​ច្រករបៀង​ខុសច្បាប់​(​ដើម​គ​) ដែល​គ្រប់គ្រង​ដោយ លោក ឈិន ឈាង មេ​បញ្ចា​ការរង​វរនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​។

​ការឃាត់ខ្លួន​បុរស​ទាំង​២​នាក់​នោះ ត្រូវគេ​អះអាងថា ចូលមក​ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ជាមុន​។ រហូតមកដល់​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃដដែល​នេះ ហើយ​អ្នក​សារ​ព័​ត៌​មាន​ទាំងពីរ​នាក់ មិន​ត្រូវបាន​សមត្ថកិច្ច ប្រគល់​ទូរស័ព្ទមក​វិញ​ទេ ទោះបីលោក ឈិន ឈាង អ្នកគ្របគ្រងទីនោះ បាន​ចុះមក​ធ្វើការ​សម្របសម្រួល​ហើយ​ក្តី​។​

លោក ស៊ុំ ចាន់​គា ប្រធាន​សមាគម​ការពា​រ​សិទ្ឋិ​មនុស្ស​អាដហុក ប្រចាំខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ករណីនេះ​ថា នេះ​គឺជា​ការរំលោភ​គំរាមកំហែង​លើ​សិទ្ឋិ​សេរីភាព​សារព័ត៌មាន និង​បំបាក់ស្មារតី​អ្នកសារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ​។ ដោយឡែក មន្ត្រី​រដ្ឋាភិបាល អាជ្ញាធរ​ដែនដី គួរ​បំពេញ​តួនាទី​ផ្តល់ព័ត៌មាន​ផ្លូវ​ការណ៍​ដល់​អ្នកកាសែត​ដើម្បី​ឲ្យ​ការយកទៅ​ផ្សព្វផ្សាយ​ប្រកបដោយ​ស​ច្ចះ​ភាព ត្រឹមត្រូវ មិនគួរ​គេចវេស​មិន​ឆ្លើយតប​ចំពោះ​ការសម្ភាសន៍​របស់​អ្នកកាសែត​នោះឡើយ​។​

​រឹតតែ​អាក្រក់​ជាងនេះទៀត​នោះ គឺ​ការគំរាមកំហែង​បំបាក់ស្មារតី ការលប​ធ្វើឃាត ឬ​រៀប​អន្ទាក់​ចាប់​អ្នកកាសែត​ក្រោមលេស​ផ្សេងៗ ដែល​អាច​ចាត់ទុកថា​ជា​អំពើ​ថោកទាប​ក្រៃលែង​៕ ដោ​យ៖​ជុំ ពិ​សិទ្ធ​

njhmk

mddrtko

cvbmj

mnjkop