សមត្ថកិច្ច​កំពុងចាត់ការតាមលើក្រុមហ៊ុននាំសំរាមជាង៨០កុងតឺន័រចូលផែក្រុងព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 July, 2019 ក+ ក-

​ដោយ ៖​ មករា

ខេត្តព្រះសីហនុ ៖ កុងទឺន័រជាង៨០ទូដែលផ្ទុកកាកសំណល់នាំមកពី សហរដ្ឋអាមេរិក និងកាណាដា ត្រូវបានសមត្ថកិច្ចរក ញក្នុង កំពង់ផែក្រុងព្រះសីហនុ។ កុងទីន័រផ្ទុកសំរាមនេះ ត្រូវគេបិទស្លាក បន្លំជា ប្រភេទទំនិញកែច្នៃ នេះជាលើកដំបូងដែលកម្ពុជា បានរកឃើញទាន់ពេលវេលា។ កុងទឺន័រដែលផ្ទុកសំរាមនោះ មានចំនួន៨៣ទូ ដែល ផ្ទុកកាក់សំណល់សំរាម នាំមកពីសហរដ្ឋអាមេរិក និងកាណាដា។

បណ្តាប្រទេសមួយចំនួននៅប្រទេសអាស៊ី មុននេះ ត្រូវបានក្រុមប្រទេស អ្នកមានបានបញ្ជួនកាកសំរាមមកចាក់ចោលតាមទូរកុងតឺន័រ ក្រោមស្លាក បន្លំថា ជាទំនិញផ្សេងៗ ឬទំនិញកែច្នៃ ដូចជានៅប្រទេសហ្វីលីពីន, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាដើម គឺជាប្រទេសដែលធ្លាប់បានទទួលទំនិញសំរាមដូចគ្នានេះផងដែរ នាវេលាឆ្នាំថ្មីៗកន្លងមក ប៉ុន្តែប្រទេសទាំងនោះ បានចាត់វិធានការណ៍បញ្ជួនសំរាមទាំងនោះ ត្រឡប់ទៅកាន់សាមីប្រទេសនោះវិញ។

សំរាមក្នុងកុងតឺន័រ ដែលកម្ពុជាបានរកឃើញនេះ នៅមិនទាន់មានវិធានការនឹងត្រូវបញ្ជួនទៅវិញ ឬនឹងត្រូវធ្វើអ្វីទៀតក្នុងជំហាន បន្ទាប់មកទៀតនោះឡើយ បុន្តែមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្ត្រា បានថ្លែងថា សមត្ថកិច្ចនឹងធ្វើការ កំណត់ថា តើទំនិញនោះ នាំមកពីប្រភពណា ហើយនឹងត្រូវបញ្ជួនទៅប្រភពដើមវិញនៅពេលណា ប៉ុន្តែត្រូវធ្វើការផាកពិន័យ លើក្រុមហ៊ុនដែលនាំចូលនោះ តាមច្បាប់ របស់កម្ពុជា៕