ព្យុះមួយបានវាយប្រហារកោះហៃណាន់របស់ចិនកាលពីថ្ងៃអង្គារ ដោយបានបង្ខំអោយលុបចោលជើងហោះហើររាប់សិបនៅពេលវាតម្រង់មក ទិសពាយ័ព្យ គឺសំដៅប្រទេសវៀតណាម។
មនុស្សប្រមាណ៩០.០០០នាក់នៅចិនខាងត្បូងត្រូវបានជម្លៀសចេញពី តំបន់ងាយរងគ្រោះនៅមុនពេលព្យុះKalmaegiមកដល់នេះបើតាម ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា ព្យុះដែលមានកម្លាំងខ្យល់ពី១៣៧ទៅ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង បាននាំអោយលុបចោលជើងហោះហើរចំនួន១០៤នៅអាកាសយានដ្ឋានក្រុងហៃកូ និង៦៩ជើងនៅទីក្រុងសាន់យ៉ា កាលពីព្រឹកថ្ងៃអង្គារ។
វៀតណាម ក្នុងពេលជាមួយគ្នា បានបញ្ជាអោយអ្នកស្រុកនៅតំបន់ងាយរងគ្រោះធ្វើការភៀសខ្លួននិងប្រាប់ អោយនាំទូកនេសាទទៅកាន់កន្លែងមានសុវត្ថិភាព។
ព្យុះKalmaegiបានវាយប្រហារហ្វីលីពីនកាលពីថ្ងៃចន្ទ ដោយបានបង្កទឹកជំនន់និងសម្លាប់មនុស្សយ៉ាងតិច២នាក់៕ ប្រភព ៖ CEN
បុរសម្នាក់នេះលើកម៉ូតូចំពេលមានការធ្លាក់ភ្លៀងនិងខ្យល់ខ្លាំង នៅពេលព្យុះមកដល់ក្រុងហៃកូនៃខេត្តហៃណាន់