ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បញ្ជូនទៅសាលាដំបូងខេត្ត ហើយនគរបាលក៏ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលមានបាត់រថយន្ត សូមយកឯកសារដែលមានមកធ្វើការផ្ទៀងផ្ទាត់ក្រែងបានឃើញរថយន្តរបស់ខ្លួនវិញ ។ការអំពាវនាវនេះធ្វើឡើងនៅបន្ទាប់ពីរឹបអូសបានរថយន្តចំនួន៣គ្រឿងដែលក្រមជនសង្ស័យធ្វើសកម្មភាពលួចយកមកប្លុងចោល និងរក្សាទុកកន្លែងកែច្នៃនោះ។ ការបញ្ជូនក្រុមជនសង្ស័យធ្វើឡើង កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នេះ។
នគរបាលបាននិយាយថា ការបែកធ្លាយរឿងឈានដល់ឃាត់ក្រុមជនសង្ស័យនិងរឹបអូសរថយន្តខាងលើ បន្ទាប់ពីមានម្ចាស់រថយន្តម្នាក់ឈ្មោះ ហង្ស សំអឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញបានដាក់ពាក្យប្តឹងថាបានបាត់រថយន្តមួយគ្រឿងម៉ាក់សាំយ៉ុង ១៥ កៅអីព៌ណលឿង ពាក់ស្លាកលេខភ្នំពេញ 2AX4134 រួចមកនោះ។ រថយន្តនេះ បានដាប្រព័ន្ឋជីភីអែស(GPS)ដែលត្រូវក្រុមចោរលួចតាំងពីថ្ងៃទី២៧ ខែកក្កដា មកម្លេះ។
ម្ចាស់រថយន្តខាងលើបានតាមដានតាមប្រព័ន្ឋជីភអែស(GPS)ដែលគាត់បានបំពាក់ភ្ជាប់រថយន្តរបស់គាត់រហូតដល់ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ត្រង់ចំណុចការាស់ជួសជុលរថយន្ត ភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកឧដុង្គ រួចក៏ប្រទះឃើញគេកំពុងកាត់ប្រព័ន្ធខ្សែរGPS ចោល ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលឲ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ។
បើតាមការអោយដឹងពីលោក សម សាក់ នាយការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា លោកបានឲ្យកម្លាំងចុះទៅឆែកឆេរ នៅការាសរថយន្តរបស់ឈ្មោះ សុខ ប៉ូរី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងក្រឹម ដោយរកឃើញតែប្រព័ន្ធខ្សែភ្លើង GPS ដែលត្រូវគេកាត់ចោល ប៉ុន្តែមិនឃើញរថយន្តខាងលើនោះទេ តែរកឃើញរថយន្តពីគ្រឿងផ្សេងទៀតដែលមិនប្រក្រតីនិងបានរឹបអូសរថយន្តទាំង២គ្រឿងនោះ យកមកស្នងការដ្ឋានសិនរង់ចាំធ្វើការស្រាវជ្រាវបន្តទៀត។
ក្រោយមកសមត្ថកិច្ចស្រុកថ្ពង បានរាយការណ៍មកថា កម្លាំងនគរបាលបានប្រទះឃើញរថយន្តមួយគ្រឿង ពណ៌លឿងត្រូវគេយកមកផ្លុងចោលនៅចំណុចត្រពាំងត្រើយ ដែលម្ចាស់កំពង់ស្វែងរកនោះ រួចបានប្រគល់រថយន្តជូនម្ចាស់ដើមវិញ។ចំពោះជនសង្ស័យមេជាង និងកូនជាងពីរនាក់ត៉រូវបញ្ចូនទៅសាលាដំបូងខេត្ត ចាត់ការតាមីតិវិធី។
បន្ទាប់ពីធ្វើការដកហូតបានរថយន្តស្នងការដ្ឋាននគរបាលខេត្តធ្វើការអំពាវនាវក្រែងមានប្រជាពលរដ្ឋណាបាត់រថយន្ត សូមមកទំនាក់ទំនងជាមួយសមត្ថកិច្ច៕